ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់ បានស្លាប់នៅក្នុងផ្ទះសំណាក់វ៉កអឺបាវ នៃ បន្ទប់លេខ៤០៤ ជាន់ទី៤ ស្ថិតនៅទីតាំង លេខ១០៩ ផ្លូវលេខ១៧៤កែង៥១ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ហើយពេល ប្រទះឃើញសពជនរងគ្រោះ ទើបម្ចាស់ផ្ទះ សំណាក់ ហៅរថយន្ដសង្គ្រោះបន្ទាន់របស់ មន្ទីរពេទ្យកាល់ម៉ែត ដឹកយកទៅបង្ហាញ ចេតនាថា ការស្លាប់របស់ជនរងគ្រោះមិន បានកើតឡើងនៅក្នុងផ្ទះសំណាក់របស់ខ្លួន នោះទេ ប៉ុន្ដែយោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានបង្ហាញថា ជនរងគ្រោះបាន ស្លាប់តាំងពីនៅក្នុងផ្ទះសំណាក់មកម្ល៉េះ រួច ហើយទើបបញ្ជូនទៅមន្ទីរពេទ្យតាមក្រោយ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមូលដ្ឋានបានឱ្យដឹងថា ការស្លាប់របស់ ជនរងគ្រោះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះសំណាក់មួយនេះ ដែលតាម ការសន្និដ្ឋានរបស់សមត្ថកិច្ច គឺកើតឡើង ដោយសារជំងឺគាំងបេះដូង ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ SMALL RALPH JOSEPH ភេទ ប្រុស អាយុជាង៦០ឆ្នាំ ជាភ្ញៀវទេសចរ មក ដើរលេងកំសាន្ដ នៅប្រទេសកម្ពុជា កាន់ លិខិតឆ្លងដែនលេខ៤៤០៨៦៨០៩១ ។

នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចខាង លើ បានឱ្យដឹងទៀតថា កាលពីវេលាម៉ោង ១១និង២៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ ជនរងគ្រោះ ដែលចូលមកស្នាក់ នៅក្នុងផ្ទះសំណាក់ បានប្រាប់ម្ចាស់ផ្ទះសំណាក់ ថា ខ្លួនមានបញ្ហាសុខភាព ដោយសារតែជំងឺ បេះដូង ហើយនៅម៉ោងកើតហេតុ ក៏ស្លាប់ តែម្ដង ប៉ុន្ដែត្រូវបានម្ចាស់ផ្ទះសំណាក់បង្វែរ រូបភាពហៅរថយន្ដរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដឹកយកទៅ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។

យោងតាមសមត្ថកិច្ច បច្ចុប្បន្នសពជនរង គ្រោះ ត្រូវតម្កល់ទុកនៅក្នុងមន្ទីរពេទ្យកាល់ ម៉ែត ដើម្បីរង់ចាំមន្ដ្រីស្ថានទូត មកពិនិត្យជា មួយគ្រូពេទ្យ និងសមត្ថកិច្ចជំនាញខាងកោ សល្យវិច័យ ។

យ៉ាងក៏ដោយ ប្រភពព័ត៌មានមួយទៀត បានលួចបង្ហើបថា ការស្លាប់របស់ជនរងគ្រោះ សង្ស័យមកពីការប្រើប្រាស់ថ្នាំញៀនច្រើន ហួសហេតុពេក ដោយឡែកសម្រាប់អាជីវកម្ម ផ្ទះសំណាក់ មិនទាន់ដឹងថា អាជ្ញាធរមានសមត្ថ កិច្ចចុះបិទ ឬមួយយ៉ាងណានោះឡើយ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]