ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីណែនាំស្ដីពី ការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ។

លិខិត​របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើទៅកាន់រដ្ឋបាលខណ្ឌ មន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលមានតុបតែងលម្អ រចនាភ្លើងពណ៌ ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងប្រជារាស្ដ្រឲ្យចងទង់ជាតិបានគ្រប់គេហដ្ឋាន។

ដោយឡែករដ្ឋបាលខណ្ឌទាំងអស់ ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺនៅតាមមន្ទីរពេទ្យ មណ្ឌលកុមារកំព្រា ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន។

សម្រាប់ការងារសន្ដិសុខ លោកអភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ ត្រូវមានផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]