ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី និងជាតារាម៉ូដែល ដើមទ្រូងមូលក្បំ សាច់សទ្រលុកទ្រលន់ មុខមានមន្តស្នេហ៍ ស្រីស្រស់ ម៉ារី ត្រូវបានគេដឹងថា ជាតារាមួយដួងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន តាមរយៈការបញ្ចេញភាពសិចស៊ីរបស់ខ្លួន ទៅកាន់ទីសាធារណៈរបស់នាង ដោយមិនខ្លាតញញើត នឹងក្រសែភ្នែកបុរសៗ ជាពិសេសអ្នកដែលចូលចិត្តជះលុយដុល្លារ ទាំងខ្ទាស់ៗទាក់ស្នេហ៍នោះឡើយ។

យ៉ាងណាមិញ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ស្រីស្អាត ម៉ារី ហាក់បាត់មុខពីសិល្បៈមួយខ្យល់ធំ ដោយត្រូវបានគេសង្ស័យថា នាងអាចទៅសំងំសាងស្នេហ៍ យ៉ាងត្រជាត់ល្ហឹម ជាមួយប្រុសបណ្ដូលចិត្ត របស់នាងនៅឯនាយសមុទ្រ បាត់ទៅហើយ។ ស្រាប់តែថ្មីៗនេះ ស្រីស្អាតមានរាងកាយគួរឲ្យចង់នេបនិត្យនាង ម៉ារី បានលេចមុខក្នុង MV របស់លោក ខេមរៈ សិរីមន្ត សារជាថ្មី ក្នុងបទមានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារមណ៍ខ្លាំងនោះ បើទោះបីជាតារាសស្រីសិចស៊ី ម៉ារី ហាក់បាត់មុខពីសិល្បៈមួយរយៈ និងបានវិលត្រឡប់ចូលក្នុងវិស័យនេះវិញ ក៏ពិតមែន តែនាងហាក់ដូចជាមិនខ្លាច បាក់ស្រុតប្រជាប្រិយភាពនោះឡើយ ដោយនាងហាក់រំពឹងខ្ពស់ថា ការហក់ចូលក្នុងសិល្បៈលើកនេះ និងទទួលបានការចាប់អារ្មណ៍ ក៏ដូចជាគាំទ្រខ្លាំង ពីសំណាក់មហាជន និងអ្នកគាំទ្រដូចមុន។

គួរបញ្ជាក់ថា តារាសម្ដែង ពោរពេញដោយមន្តស្នេហ៍រយពាន់ ទាក់ចិត្តប្រុសៗឲ្យលង់ស្រឡាញ់ ទាំងមិនដឹងខ្លួន កញ្ញា ម៉ារី ដែលតែងបង្ហាញខ្លួនក្នុងឈុតសិចស៊ី ត្រូវបានគេដឹងថា ជាតារាមានរូបសម្រស់ស្រស់ស្អាត គួឲ្យក្នាញ់ ហើយមិនត្រឹមតែមានរូបសម្រស់ សិចស៊ីមួយមុខនោះទេ សូម្បីតែដងខ្លួនរបស់នាង ក៏មានភាពសិចស៊ី ភ្លឺរលោង គួរឲ្យចង់ស្ទាបអង្អែលផងដែរ។ កត្តាទាំងនេះ ធ្វើឲ្យមនុស្សប្រុសៗចូលចិត្តចាយដុល្លារ ដើរទាក់ចិត្តស្រី គ្មានភាពស្ដាយក្រោយ ក្នុងការចំណាយដុំដុល្លារ ដើម្បីយកនាងមកនែបនិត្យ ប្រឡោមបមបី ធ្វើជាគូគាប់ទ្រនាប់បេះដូង ទៅថ្ងៃអនាគតនោះឡើយ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)