អង់គ្លេស៖ និស្សិតក្នុងក្រុមកីឡាដែលមានរូបសម្បត្តិល្អក្នុងសាកលវិទ្យាល័យខេមប្រ៊ីជ បាននាំគ្នាដោះសម្លៀកបំពាក់ដោយមិនទុកអ្វីបិទបាំងសូម្បីបន្តិច ដើម្បីថតរូបដាក់ក្នុងប្រតិទិន ក្នុងបំណងប្រមូលថវិកាជួយអង្គការសប្បុរសធម៌។

និស្សិតៗថតរូបស្រាត ដើម្បីជួយអង្គការសប្បុរសធម៌

បុរសនារីជំទង់ៗដែលហ៊ានថតទាំងខ្លួនទទេទាំងនេះ ជាកីឡាករ-កីឡាការិនីក្នុងក្រុមបាល់ទះ ហែលទឹក ជិះស្គី បាល់អោប និងឡាក្រូស ខណៈទីតាំងថតគឺមាននៅជុំវិញក្រុងដូចជា ស្ពានគណិតវិទ្យាដ៏ល្បី (Mathematical Bridge) ក្នុងមហាវិទ្យាល័យឃ្វីន នៅអាហារដ្ឋានក្នុងមហាវិទ្យាល័យគ្រីស្ទី នៅសួនរុក្ខជាតិ និងនៅសហជីពខេមប្រ៊ីជ។

អ្នកនាង Emma Teal ដែលជាអ្នករៀបចំការថតដាក់សៀវភៅថ្ងៃខែឆ្នាំនេះ បានឱ្យដឹងថា “យើងពិតជារីករាយក្នុងការធ្វើប្រតិទិន ថ្វីបើត្រូវក្រោកពីព្រលឹមដើម្បីធ្វើកិច្ចការច្រើន នៅទីតាំងផ្សេងៗដែលមិនសូវមានមនុស្ស ហើយរូបទាំងអស់គ្មានមួយណាកាត់តនោះទេ។”

គួរបញ្ជាក់ថា ប្រតិទិនមួយក្បាលមានតម្លៃ ១០ ផោនអង់គ្លេស ដែលបច្ចុប្បន្នប្រហែលនឹង ១៣ ដុល្លារអាមេរិក ហើយរាល់ដំណើរការលក់បានទាំងអស់នឹងត្រូវផ្តល់ឱ្យអង្គការចំនួន៤ គឺ៖ Beat Eating Disorders, Mary’s Meals, Papyrus, និង Cambridge Rape Crisis Centre៕

និស្សិតៗថតរូបស្រាត ដើម្បីជួយអង្គការសប្បុរសធម៌
និស្សិតៗថតរូបស្រាត ដើម្បីជួយអង្គការសប្បុរសធម៌
និស្សិតៗថតរូបស្រាត ដើម្បីជួយអង្គការសប្បុរសធម៌
និស្សិតៗថតរូបស្រាត ដើម្បីជួយអង្គការសប្បុរសធម៌
និស្សិតៗថតរូបស្រាត ដើម្បីជួយអង្គការសប្បុរសធម៌
និស្សិតៗថតរូបស្រាត ដើម្បីជួយអង្គការសប្បុរសធម៌
និស្សិតៗថតរូបស្រាត ដើម្បីជួយអង្គការសប្បុរសធម៌

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល ne[email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]