កូរ៉េខាងត្បូង៖ រូបថតដែលកំពូលតារាសម្តែងស្រី Song Hye Kyo ចូលរួមនៅក្នុងកម្មវិធីសម្ភោធប៊្រេនល្បីឈ្មោះមួយ កាលពីថ្មីៗនេះនៅឯទីក្រុងហុងកុង កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម។

ជាការពិតណាស់ តារាស្រី Song Hye Kyo ត្រូវបានគេចាត់ទុកថា ជាតារាសម្តែងស្រីសាច់ចាំ ត្រូវប៉ាន់ស្ពតពាណិជ្ជកម្មខ្លាំងមិនធម្មតា ជាប់ចំណាត់ថ្នាក់ទី៧ នៅលើបញ្ជីឈ្មោះ “Forbes Korea Power Celebrity list ប្រចាំឆ្នាំ២០១៧”។ ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះ តួឯកស្រីក្នុងខ្សែភាពយន្តល្បីរន្ទឺ “Descendants of the Sun” រូបនេះ ក៏បានចុះកិច្ចព្រមព្រៀង ធ្វើជាឯកអគ្គរាជទូតផ្សព្វផ្សាយ ឲ្យផលិតផលថែរក្សាសម្រស់ថ្មីមួយ របស់កូរ៉េគឺប៊្រេន Sulwhasoo ផងដែរ។

តួយ៉ាង វត្តមានរបស់តារាស្រីរូបនេះនៅក្នុងកម្មវិធីសម្ភោធ បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ជាមួយនឹងរូបសម្រស់ដ៏ល្អស្អាតឥតខ្ចោះ រហូតធ្វើឲ្យគ្រប់គ្នាលាន់មាត់មិនសរសើរមិនបាន ថែមទាំងដាក់នាមថ្មីឲ្យនាងថាជា «តុក្កតាមានជីវិត» ថែមទៀតផង។

គួរឲ្យដឹងថា បើទោះបីជាបច្ចុប្បន្នតារាសម្តែងស្រីវ័យ៣០ប្លាយ អ្នកនាង Song Hye Kyo បានរៀបការមានស្វាមីរួចទៅហើយយ៉ាងណាក្តី ប៉ុន្តែសម្រស់របស់នាងក៏មិនបានថមថយ អ្វីបន្តិចឡើយ ពោលគឺមិនថាតែរូបរាងឬក៏ស្បែកគឺនៅតែតឹងណែន គួរឲ្យច្រណែនតែម្តង។ លើសពីនេះ វាមិនមែនជារឿងចម្លែកនោះទេ ដែលមនុស្សគ្រប់គ្នាចាត់ទុកនាង កំពូលតារាសម្តែងស្រីមានទាំងព្រម មិនថាតែទេពកោសល្យសិល្បៈ និងរូបសម្រស់ធម្មជាតិ៕   

Song Hye Kyo ចូលរួមនៅក្នុងកម្មវិធីសម្ភោធប៊្រេន Sulwhasoo
Song Hye Kyo ចូលរួមនៅក្នុងកម្មវិធីសម្ភោធប៊្រេន Sulwhasoo
Song Hye Kyo និងស្វាមី
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo សម្រស់ពេលយំ
តារាស្រី Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]