អេស្ប៉ាញ៖ ខ្សែបម្រើ Ivan Rakitic របស់ក្រុមជម្រើសជាតិក្រូអាតបាននិយាយថាពានដែលកីឡាករ Lionel Messi មិនបានឈ្នះវាគួរតែធ្លាក់ទៅលើមិត្តរួមជាតិរបស់គេគឺកីឡាករ Luka Modric ទើបត្រឹមត្រូវ។

Ivan Rakitic

ខ្សែបម្រើរបស់ក្លិបអ្នកមានបុណ្យ Barcelona នេះបាននិយាយថា ពានរង្វាន់ជាច្រើនដែលត្រូវបានបង្កើតឡើងជាច្រើនរដូវកាលកន្លងទៅនិងសម្រាប់រដូវកាលថ្មីឆ្នាំ ២០១៨-២០១៩នេះ បេក្ខភាពដែលសាកសមជាងគេគឺជាកីឡាករ Modric ដែលសមនឹងឈ្នះបំផុត។

អតីតខ្សែបម្រើក្រុម Sevilla នេះបាននិយាយនៅក្នុងបទសម្ភាសន៏មួយជាមួយទូរស្សន៍ MARCA ថា៖ «ប្រសិនបើមានពានរង្វាន់សម្រាប់បុគ្គលនោះ Lionel Messi មិនអាចឈ្នះបាននោះទេ ហើយក៏គ្មានអ្វីដែលត្រូវឆ្ងល់ឡើយព្រោះថារដូវកាលនេះគួរតែធ្លាក់ទៅលើ Luka Modric វិញ ហើយក៏គ្មានអ្វីត្រូវឲ្យខ្ញុំភ្ញាក់ផ្អើលទេ ប្រសិនបើ Modric ជាអ្នកឈ្នះពាននោះ។ នោះគឺជាឆ្នាំរបស់គេហើយខ្ញុំពិតជារីករាយចំពោះការឈ្នះរបស់គាត់»។

ខ្សែបម្រើដែលបានជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះបាននិយាយបន្ថែមថា៖ «ប្រសិនបើ Messi លែងជាកីឡាករល្អទៀតនោះ វានឹងត្រូវក្លាយជារបស់ Modric វិញ។ ជាការពិតណាស់គ្មានអ្វីដែលថា Modric ធ្វើមិនបាននោះទេ តួយ៉ាង World Cup ជាមេរៀនសម្រាប់ពួកយើង»។

Luka Modric
Lionel Messi

គួរឲ្យដឹងថា នៅក្នុងរដូវក្តៅនេះខ្សែបម្រើ Ivan Rakitic ត្រូវបានក្លិប Paris Saint-Germain តាមទិញជាច្រើនដង ប៉ុន្តែគ្រូបង្វឹកលោក Ernesto Valverde បានចង់ជើងកីឡាកររូបនេះយ៉ាងជាប់តែម្តង ពោលគឺកីឡាកររូបនេះជាអ្នកដែលសម្រេចចិត្តដោយខ្លួនគេថាមិនចង់ទៅណាចោលក្លិប Barcelona របស់គេនោះទេថ្វីតែគេពិតជាមានការពេញចិត្តជាខ្លាំងជាមួយក្រុមរបស់គេ៕

Luka Modric និង Ivan Rakitic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]