ពិភពលោក៖ រចនាបថនាសម័យអនាគត តែងតែជាចម្ងល់ដ៏ធំរបស់អ្នកវិទ្យាសាស្ត្រ ជាពិសេសជនសាមញ្ញៗដូចជាពួកយើង។ ថ្វីបើវាជារឿងមិនអាចទៅរួច ក្នុងការស្រមៃឱ្យច្បាស់ថាអនាគតមានលក្ខណៈបែបណា ក៏មានកន្លែងខ្លះជុំវិញពិភពលោកដែលមានភាពប្រហាក់ប្រហែលបំផុតរួចទៅហើយ។

កន្លែងទាំងនោះមានដូចខាងក្រោម៖

១. ឧទ្យានកម្សាន្តក្រោមដីរបស់រ៉ូម៉ានី

ថ្វីបើមើលទៅមិនសូវដូចសំណង់ក្នុងសម័យអនាគតខ្លាំង ប៉ុន្តែការសង់ក្រោមដីច្បាស់ជាមាននៅពេលនោះ។ ទីតាំងនេះត្រូវបានសង់ក្នុងអតីតរណ្តៅរ៉ែអំបិល Salina Turda។ 

ឧទ្យានកម្សាន្តក្រោមដីរបស់រ៉ូម៉ានី
ឧទ្យានកម្សាន្តក្រោមដីរបស់រ៉ូម៉ានី
ឧទ្យានកម្សាន្តក្រោមដីរបស់រ៉ូម៉ានី

២. សណ្ឋាគារ និងរម្មណីយដ្ឋាន Dubai’s Atlantis The Palm

ខណៈសំណង់ភាគច្រើននៅឌូបៃ ដូចសំណង់នៅថ្ងៃអនាគតក៏ពិតមែន ប៉ុន្តែមានចំណុចពិសេសអំពីទីតាំង និងវិស្វកម្មនៃសំណង់ដ៏ធំសម្បើមនេះ គឺការសង់លើរង្វង់ដ៏ស្តើងក្នុងមហាសមុទ្រ។  

Dubai’s Atlantis The Palm
Dubai’s Atlantis The Palm
Dubai’s Atlantis The Palm

៣. សួនសិង្ហបុរីក្បែរឆកសមុទ្រ

តាមពិតសិង្ហបុរីមានធម្មជាតិដ៏ស្រស់ត្រកាលស្រាប់ទៅហើយ ប៉ុន្តែសួនមួយនេះបានកែប្រែអ្វីៗឱ្យឡើងដល់កម្រិតកំពូល ដែលមើលទៅសឹងតែដូចរុក្ខជាតិដែលដាំដោយមនុស្សភពផ្សេងអីចឹង។  

សួនសិង្ហបុរីក្បែរឆកសមុទ្រ
សួនសិង្ហបុរីក្បែរឆកសមុទ្រ
សួនសិង្ហបុរីក្បែរឆកសមុទ្រ

៤. រម្មណីយដ្ឋានត្រូពិក និងព្រៃទឹកភ្លៀងក្នុងអគារក្រឡូម

អ្វីៗដូចជាឈ្មោះរបស់វាអីចឹង ព្រោះអាល្លឺម៉ង់បានបង្កើតវាឡើងក្នុងរោងយន្តហោះចាស់មួយ ដែលបច្ចុប្បន្នមានតួនាទីត្រួតពិនិត្យអាកាសធាតុនៅតំបន់តូចៗ។  

រម្មណីយដ្ឋានត្រូពិក និងព្រៃទឹកភ្លៀងក្នុងអគារក្រឡូម
រម្មណីយដ្ឋានត្រូពិក និងព្រៃទឹកភ្លៀងក្នុងអគារក្រឡូម
រម្មណីយដ្ឋានត្រូពិក និងព្រៃទឹកភ្លៀងក្នុងអគារក្រឡូម

៥. ផ្លូវថ្មើរជើងពណ៌ឥន្ធនូរបស់ដាណឺម៉ាក

វាជារង្វង់កញ្ចក់ពណ៌ចម្រុះ ៣៦០ ដឺក្រេដ៏ធំមួយ ដែលអាចមើលឃើញទីក្រុងទាំងមូល ហើយអ្នកអាចដើរនៅក្នុងនោះបាន។ 

ផ្លូវថ្មើរជើងពណ៌ឥន្ធនូរបស់ដាណឺម៉ាក
ផ្លូវថ្មើរជើងពណ៌ឥន្ធនូរបស់ដាណឺម៉ាក

៦. បណ្ណាល័យប៊ីនហៃក្នុងក្រុងធានចិន

ផ្ទៃខាងក្នុងពោរពេញទៅដោយទិដ្ឋភាពរាងជារង្វង់ និងផ្គុំដោយបីស្រទាប់។ វាជាកន្លែងដ៏ឥតខ្ចោះសម្រាប់ផ្ទុកសៀវភៅ។  

បណ្ណាល័យប៊ីនហៃក្នុងក្រុងធានចិន
បណ្ណាល័យប៊ីនហៃក្នុងក្រុងធានចិន
បណ្ណាល័យប៊ីនហៃក្នុងក្រុងធានចិន

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]