ភ្នំពេញ៖ លទ្ធផលនៃការប្រលងបាក់ឌុបឆ្នាំ២០១៨ ត្រូវបានប្រកាសជាលើកទី២ ក៏មានសិស្សជាច្រើនបានត្រេកអរ ជាមួយនឹងលទ្ធផលប្រលងរបស់ខ្លួន បន្ទាប់ពីលំដាប់ពិន្ទុនីមួយៗ ត្រូវបានបូកបញ្ចូលឡើង និងមានចំនួនអ្នកជាប់ក៏ច្រើនជាងមុន។

ជាក់ស្តែង បន្ទាប់ពីពិន្ទុត្រូវបានផ្លាស់ប្តូរ បេក្ខជនដែលប្រលងបានលំដាប់ពិន្ទុ១០០ពេញលើកទី១នោះ ក៏ត្រូវបានប្រែប្រួល ដោយត្រូវបានប្តូរមកបេក្ខនារីម្នាក់ទៀតឈ្មោះ«ថន រតនា» ដែលមកពីវិទ្យាល័យផ្សារដើមថ្កូវ។

យ៉ាងណាមិញ មហានជនជាច្រើនក៏ត្រូវបានស្គាល់ឈ្មោះក៏ដូចជាពិន្ទុ របស់នាងរួចហើយ តែក៏មានអ្នកខ្លះពិតមិនទាន់ដឹងនូវមុខមាត់ របស់សិស្សពូកែដែលមានលំដាប់ពិន្ទុខ្ពស់ ទូទាំងប្រទេសរូបនេះនោះទេ។ នៅក្នុងនោះដែរ ក៏មានការបង្ហាញមុខនាងបណ្តើរៗហើយ នៅក្នុងបណ្តាញសង្គម។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញនូវរូបរាងសម្បត្តិរបស់នាង ឃើញថាមិនត្រឹមតែមានមុខមាត់ស្រស់ស្អាត នាងថែមទាំងរៀនពូកែ ជោគជ័យនៅក្នុងការប្រលងមួយនេះទៀតពិតជាមិនធម្មតា និងមិនសរសើរមិនបាននោះទេ លើសពីនេះទៅទៀតមហាជនជាច្រើនក៏បានចូលរូមអបអរដល់ប្អូនស្រីផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ថន រតនា លំដាប់ពិន្ទុ១០០ពេញ
ថន រតនា លំដាប់ពិន្ទុ១០០ពេញ
ថន រតនា លំដាប់ពិន្ទុ១០០ពេញ
ថន រតនា លំដាប់ពិន្ទុ១០០ពេញ
ថន រតនា លំដាប់ពិន្ទុ១០០ពេញ
ថន រតនា លំដាប់ពិន្ទុ១០០ពេញ
ថន រតនា លំដាប់ពិន្ទុ១០០ពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]