អុីតាលី៖ ខ្សែការពារក្លិប Inter Milan កីឡាករ Stefan de Vrij បានអះអាងថា ខ្សែប្រយុទ្ធ Kylian Mbappe ជាកីឡាករឆ្នើមមួយរូបដែលគេពិបាកបិទជាងខ្សែប្រយុទ្ធ Cristiano Ronaldo ទៅទៀត ទោះមិនទាន់បានជួបគ្នានៅលើទីលានម្តងនៅឡើយក៏ដោយ។

Stefan de Vrij

អតីតខ្សែការពាររបស់ក្រុមជម្រើសជាតិហូឡង់នេះបានលើកឡើងថា គេធ្លាប់ប្រកួតប៉ះអតីតខ្សែប្រយុទ្ធក្លិប Real Madrid នេះម្តងដែរដូច្នេះគេដឹងពីសមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនេះច្បាស់ណាស់ ប៉ុន្តែកីឡាករវ័យក្មេងរបស់ក្រុមមាន់គោកបារាំងវិញគេមិនធ្លាប់បានជួបគ្នាម្តងនៅឡើយទេ តែគេថាមានការពិបាកបិទជាខ្លាំងក្នុងការប្រកួតនៅលើទីលានបើសិនជាត្រូវប្រឈមមុខនឹងខ្សែប្រយុទ្ធដែលមានល្បឿនលឿនមែននោះ។

នៅពេលដែលអ្នកសារព័ត៌មានបានសួរថា តើនរណាដែល De Vrij គិតថាពិបាកបិទជាងគេ និង ខ្សែប្រយុទ្ធមួយណាដែលលោកគិតថាមុតស្រួចបំផុតសម្រាប់លោក? ខ្សែការពារវ័យ ២៦ឆ្នាំនេះបានឆ្លើយថា «នោះគឺជាកីឡាករ Mbappe»។

អតីតខ្សែការពារក្លិប Lazio នេះបានបន្ថែមថា៖ «ខ្ញុំធ្លាប់ប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់របស់គេម្តងមុនពេល World Cup ឆ្នាំ ២០១៤មកដល់ កាលនោះលទ្ធផលគឺស្មើគ្នា ១-១ ហើយកីឡាករ Cristiano គឺជាអ្នកស៊ុតបញ្ចូលទីលើក្រុមរបស់ពួកយើង។ ទោះបីជា Ronaldo គឺជាកីឡាករដែលអស្ចារ្យមែន តែគេពិបាកនៅក្នុងការរកគ្រាប់បាល់នៅ Serie A រហូតមកដល់នឹងពេលនេះ។ ហើយ Mbappe គេបានស៊ុតបញ្ចូលទីលើក្រុមហូឡង់ក្នុងពានរង្វាន់ UEFA Nations League កាលពីថ្ងៃ អាទិត្យ កន្លងទៅ ខ្ញុំដឹងថាគេជាកីឡាករម្នាក់ដែលពួកយើងពិបាកបិទខ្លាំងជាង Cristiano ទៅទៀត ហើយការចាញ់នេះដែរក៏ដោយសារពួកយើងមិនអាចទប់កីឡាកររូបនេះបានផងដែរ»។ 

Stefan de Vrij

សូមបញ្ជាក់ថា Stefan de Vrij គឺជាអតីតខ្សែការពាររបស់ក្លិបក្រុមជម្រើសជាតិហូឡង់ ដែលបច្ចុប្បន្ននេះរូបគេកំពុងប្រកបអាជីពនៅក្នុងក្លិប Inter Milan ហើយគេទើបតែបង្ហាញខ្លួនឲ្យក្លិបថ្មីនេះបានតែ ២ប្រកួតប៉ុណ្ណោះដោយក្នុងនោះរូបគេក៏អាចរកគ្រាប់បាល់បាន ១គ្រាប់ផងដែរក្នុងការបង្ហាញក្នុងនៅក្នុងរដូវកាលថ្មីនេះ៕

Cristiano Ronaldo
Stefan de Vrij

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]