កាលពីសប្ដាហ៍មុន ខ្មែរឡូតបានផ្សាយពីព័ត៌មាន សិល្បៈចំលាក់ព្រិលទឹកកក ដ៏គួរឲ្យស្ញប់ស្ញែងបំផុត នៅខេត្តជីលីងម្ដងរួចមកហើយ ដែលស្ដីអំពី ពិធីបុណ្យទឹកកក។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ខ្មែរឡូតទទួលបានព័ត៌មានថ្មីមួយទៀត នៅខេត្តជីលីងដូចគ្នា ដែលយោងទៅតាមគេហទំព័ររបស់ប៉េកាំង។

មានការប្រកួតឈុតប៊ីគីនីមួយ ដែលបានធ្វើនៅខេត្តជីលីង កាលថ្ងៃទី៣១ ខែធ្នូ ២១០២ ដែលរៀបចំបង្កើតឡើងដោយ កន្លែងជិះស្គីកំសាន្ដមួយឈ្មោះ Beiduha។ អ្នកចូលរួមក្នុងការប្រកួតនេះរួមមាន ជនជាតិចិន និងជនជាតិរុស្សី ចំនួន៤០នាក់ ដែលស្លៀកពាក់ឈុតប៊ីគីនី ជាមួយនឹងស្បែកជើងក-វែង និងស្គីជិះកំសាន្ដ។ លេខាធិការ Meng Liru ដែលជាតំណាងរបស់ កន្លែងកំសាន្ដទេសចរណ៍ Bureau ខេត្តជីលីង មានប្រសាសន៍ថា កន្លែងជិះស្គីកំសាន្ដធ្វើកម្មវិធី ប្រកួតកញ្ញាឯកប៊ីគីនី នេះឡើងគឺក្នុងបំណងដើម្បី ផ្សព្វផ្សាយកន្លែងលេងរបស់ក្រុមហ៊ុន ឲ្យកាន់តែមានភាពល្បីល្បាញ សប្បាយរីករាយ និងអាចទាក់ទាញភ្ញៀវជាតិ អន្ដជាតិនានាចូលមកទីក្រុង ជីលីង ក៏ដូចជាកន្លែកំសាន្ដរបស់គាត់ផ្ទាល់ផងដែរ។

ក្នុងកម្មវិធីនេះផងដែរ លោក Meng Liru ក៏បានតែងនូវចំរៀងមួយបទដ៏ខ្លីផងដែរ ដែលអត្ថន័យគឺទាក់ទងទៅនឹង តារាម៉ូដែល ប៊ីគីនី និងខេត្តជីលីង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការស្លៀកពាក់ឈុតប៊ីគីនី នៅក្នុងរដូវធ្លាក់រងារបែបនេះ?



















កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]