បរទេស៖ យោងតាមសេចក្ដីរាយការណ៍ក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា Real Madrid នឹងត្រៀមរៀបចំកញ្ចប់ទឹកប្រាក់ប្រមាណ ៣០០លានផោន ដើម្បីតាមទិញកំពូលតារាបាល់ទាត់ សម្រាប់លេងក្នុងក្រុម។ 

លោក Perez ប្រធានក្លិប Real Madrid

ចាប់តាំងពីតារាឆ្នើម Cristiano Ronaldo ចាកចេញពីក្រុម Real Madrid ទៅកាន់ក្រុមសេះបង្កង់ Juventus គេមិនទាន់ឃើញមានកីឡាករមានទម្រង់លេងដែលអាចស្នងប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នោះទេ ទោះកីឡាករ Mariano ដែលទិញពី Lyon ត្រូវក្លិបផ្ដល់លេខ៧ ក៏ដោយ។

សក្ដានុពលរបស់ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Madrid នេះ ត្រូវគេជឿថា នឹងទាក់ទាញកីឡាករលំដាប់កំពូលក្នុងលោក ដើម្បីមកលេងនៅទីនេះក្នុងពេលដ៏ខ្លីខាងមុខ។  

ប្រធានក្លិបរបស់ក្រុមម្ចាស់ជើងឯក១៣សម័យពានរង្វាន់ Champions League លោក Perez កំពុងត្រូវបានគេប៉ានស្មានថា រូបលោកបានទាក់ទងខែ្សប្រយុទ្ធល្បីៗ២រូប គឺ Neymar និងកីឡាករវ័យក្មេង Kylian Mbappe ខណៈពួកគេទាំងពីរកំពុងប្រកបអាជីពនៅក្លិប Paris Saint-Germain ដូចគ្នា។

យ៉ាងណាក្ដី ពុំទាន់មានព័ត៌មានផ្លូវការណាមួយដែលបញ្ជាក់ថា ថ្នាក់ដឹកនាំក្លិប Real Madrid បានទៅជួបពិភាក្សាជាមួយអ្នកតំណាងកីឡាករទាំង២នោះដែរ។ 

ចាំមើលថាតើ ទៅថៃ្ងអនាគត រវាង Neyamr និង Mbappe មួយណានឹងទៅលេងនៅក្រុមយក្សរបស់អេស្ប៉ាញ Real Madrid?  

Neymar
Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]