ភ្នំពេញ៖ បន្ទាប់ពីមានការត្រួតពិនិត្យដោះស្រាយបញ្ហាពិន្ទុ ប្រលងរបស់បេក្ខជនរាប់ម៉ឺននាក់ ពេលនេះលទ្ធផលថ្មីត្រូវបានបញ្ចេញមុននេះបន្តិច នៅក្នុងនោះអ្នកជាប់ក៏បានកើនឡើងច្រើនជាងមុនផងដែរ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីប្រកាសលទ្ធផលលើកទី១ ឃើញថាមានបេក្ខជនតែមួយរូបនោះទេ ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ រហូតដល់១០០ពេញ។ ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានសម្តែងការត្រេកអរយ៉ាងខ្លាំង ដល់ប្អូនដែលពូកែខ្លាំងបែបនេះ។

ក៏ប៉ុន្តែ ខណៈពេលដែលលទ្ធផលលើកទី២ត្រូវបានបង្ហាញ គេក៏បានឃើញបេក្ខនារីម្នាក់បានប្រែជាមកទទួលដំណែង និទ្ទេសA និងលំដាប់ពិន្ទុ១០០.០០០ពេញវិញ ដែលនាងមានឈ្មោះថា«ថន រតនា» មកពីវិទ្យាល័យផ្សារដើមថ្កូវ។

ក្រោយពីទទួលបានដំណឹងនេះ មហាជនជាច្រើនក៏បានសម្តែងនូវសេចក្តីត្រេកអរដល់រូបប្អូន ដែលទទួលបានលទ្ធផលដ៏ល្អបែបនេះ នៅក្នុងការប្រលងបាក់ឌុបឆ្នាំ២០១៨នេះ មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏បានលើកទឹកចិត្តដល់ប្អូនប្រុសប៉េង គីមហេង ដែលទោះបីត្រូវប្តូរពិន្ទុ ក៏ប្អូននៅតែទទួលបានជោគជ័យនៅក្នុងការប្រលងនេះ៕ 

ប៉េង គីមហេង លំដាប់ពិន្ទុ ១០០.០០០ត្រូវបានប្តូរ
ប៉េង គីមហេង លំដាប់ពិន្ទុ ១០០.០០០ត្រូវបានប្តូរ
ប្អូនស្រី ថន រតនា មកពីវិទ្យាល័យផ្សារដើមថ្កូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]