កំពត៖ កាលពីប៉ុន្មាននាទីមុននេះ ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា បានចេញលទ្ធផលប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្រ្តជាថ្មី ក្រោយពីមានកំហុសបច្ចេកទេស មិនបានបូកសរុបពិន្ទុគណិតវិទ្យា។

យ៉ាងណាមិញ ក្រោយពេលចេញលទ្ធផលផ្លូវការជាលើកទី២នេះភ្លាម មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់សិស្សនៅខេត្តកំពត ឈ្មោះថា ឆាយ លីអាន ដែលកាលពីចេញលទ្ធផលលើកដំបូង ប្អូនទទួលបាននិទ្ទេសD ដោយក្នុងនោះមុខវិទ្យាគណិតរបស់ប្អូន ទទួលបាននិទ្ទេស F ទាំងដែលប្អូនធ្លាប់ជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស។

តួយ៉ាង នៅពេលនេះ និទ្ទេសរបស់ប្អូន ឆាយ លីអាន បានផ្លាស់ប្តូរទាំងស្រុងពីនិទ្ទេស D មកនិទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩.៩០២ ហើយនិទ្ទេសមុខវិទ្យាគណិតវិទ្យារបស់ប្អូន ក៏បាននិទ្ទេស A ដូចគ្នា។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជារឿងដ៏រំភើបមួយសម្រាប់ប្អូន ឆាយ លីអាន ដែលពេលនេះ ប្អូនទទួលបាននិទ្ទេស A មិនមែននិទ្ទេស Dនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ឆាយ លីអាន
លទ្ធផលចាស់
លទ្ធផលថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]