សៀងហៃ៖ កាលពីម្សិលមិញប្រហែលម៉ោង ១១ យប់ មាននារីម្នាក់ស្លៀកពាក់ឈុតស៊ិចស៊ី ពណ៌ខ្មៅកំពុងជិះសេះនៅលើផ្លូវ Yan'an West នៃទីក្រុងសៀងហៃ។ នេះបើតាមការចុះផ្សាយរបស់វេបសាយព័ត៌មាន Shanghaiist នៅថ្ងៃនេះ។

សកម្មភាពនារីស្រស់ស្អាតកំពុងជិះសេះ

វាពិតជារឿងដ៏ចម្លែក និងកម្រឃើញ ស្រីស្អាតស្លៀកពាក់ឈុតសិចស៊ីពណ៌ខ្មៅ ស្បែកជើងកវែងជិះសេះនៅកណ្តាលទីក្រុងណាស់។ សកម្មភាពនេះពិតជាទាក់ភ្នែករបស់មហាជនជាច្រើន ហើយអ្នកដំណើរដែលបានឆ្លងកាត់ទីនោះបានសួរនាងថា "តើនាងកំពុងធ្វើអ្វី?"

នាងបានឆ្លើយថា "គ្មានអីទេ គ្រាន់តែជាសត្វចិញ្ចឹមរបស់ខ្ញុំប៉ុណ្ណោះ។"

ពិតណាស់សកម្មភាពបែបនេះ ពិតជាទាក់ភ្នែករបស់ប៉ូលិសខ្លាំងណាស់ដែរ ហើយមិនយូរប៉ុន្មាន នាងក៏ត្រូវបានប៉ូលិសឃាត់ខ្លួននៅលើផ្លូវ Chongqing South។

នាងត្រូវបានឃុំខ្លួនបណ្តោះអាសន្នសិន ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ពីមូលហេតុដែលជំរុញឲ្យនាងធ្វើសកម្មភាពបែបនេះទេ។

ក្រោយមក ប៉ូលិសបានធ្វើការព្រមាន និងដោះលែងនាងឱ្យត្រឡប់មកវិញ។

គួរបញ្ជាក់ផងដែរ ករណីប្លែកៗបែបនេះក៏ធ្លាប់បានកើតទ្បើងនៅទីក្រុងប៉េកាំងដែរ ដោយកាលនោះមានបុរសម្នាក់បង្កើតមនុស្សយន្ត Transformer ជិះកណ្តាលទីក្រុង ហើយក៏ត្រូវបានប៉ូលិសចាប់ដូចគ្នា៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សកម្មភាពនារីស្រស់ស្អាតកំពុងជិះសេះ
សកម្មភាពនារីស្រស់ស្អាតកំពុងជិះសេះ
សកម្មភាពនារីស្រស់ស្អាតកំពុងជិះសេះ
សកម្មភាពនាងត្រូវបានឃាត់ខ្លួន
សកម្មភាពសេះកំពុងរង់ចាំនៅក្រៅប៉ុស្ដិ៍​ប៉ូលិស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]