តៃវ៉ាន់៖ អាចនិយាយបានថា ពេលនេះមហាជននៅលើបណ្តាញសង្គមកំពុងតែមានការចាប់អារម្មណ៍ទៅលើ Peter ដែលជាក្មេងប្រុសជនជាតិតៃវ៉ាន់ម្នាក់ និងមានមុខមាត់ស្រស់សង្ហាមែនទែន ក្នុងវ័យទើបតែ ១៣ ឆ្នាំប៉ុណ្ណោះ។

ជាក់ស្តែងនៅលើអ៊ីនស្តារក្រាមមួយមានឈ្មោះថា ajiantw បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ក្មេងប្រុស Peter និងក្រុមគ្រួសាររបស់គេ ដែលអាចឱ្យអ្នកលេងបណ្តាញសង្គមបានគយគន់ពីសម្រស់របស់ Peter មិនជិនណាយ។ 

ឃើញហើយ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានលាន់មាត់ថា អាយុត្រឹមតែ ១៣ ឆ្នាំសោះ តែ Peter មានសម្រស់ស្រស់សង្ហាដល់ម្លឹង ជាពិសេសនោះគឺច្រមុះ របស់គេគឺខ្ពស់ខ្លាំងតាំងពីកំណើតមកតែម្តង។

ហើយមិនត្រឹមតែមានមុខមាត់ស្អាតបាទដូច្នេះនោះទេ Peter ក៏ជាក្មេងប្រុសម្នាក់ដែលមានចិត្តស្រលាញ់វិស័យសិល្បៈយ៉ាងខ្លាំង។ ជាក់ស្តែងគេមានទេពកោសល្យសិល្បៈយ៉ាងល្អដូចជា អាចលេងព្យាណូ និងវីយូឡុងបានយ៉ាងស្ទាត់ជំនាញផងដែរ។

ចំណែកឯខាងវិស័យកីឡាវិញ Peter ក៏មានជំនាញហែលទឹកបានយ៉ាងល្អដែរ ជាហេតុធ្វើឱ្យរាងកាយរបស់គេមានសុខភាពល្អ និងមានកម្ពស់កាន់តែខ្ពស់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

សង្ហា ហើយមានសមត្ថភាពបែបនេះ ធំឡើងពិតជាក្លាយទៅជាតារាប្រុសមួយរូប ដែលមានភាពល្បីល្បាញក្នុងសង្គមសិល្បៈជាក់ជាមិនខាន៕

តោះមកមើលរូបភាពច្រើនសន្លឹក បង្ហាញពីសម្រស់ស្រស់សង្ហារបស់ Peter ទាំងអស់គ្នាដូចខាងក្រោមនេះ ក្នុងវ័យ ១៣ ឆ្នាំ៖ 

រូបពីក្មេងរបស់ Peter
រូបពីក្មេងរបស់ Peter
រូបពីក្មេងរបស់ Peter
រូបពីក្មេងរបស់ Peter
រូបពីក្មេងរបស់ Peter
រូបពីក្មេងរបស់ Peter
រូបពីក្មេងរបស់ Peter
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន
Peter បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]