(ភ្នំពេញ)៖ ស្របពេលដែលការងារសិល្បៈ កំពុងតែមានភាពល្បីល្បាញ និងកាក់កបខ្លាំងហើយនោះ តារាចម្រៀង និងតារាសម្ដែង ស្រីស្រស់ស្អាតទាំង៣ដួងនេះ ក៏កំពុងតែក្លាយទៅជា អ្នកជំនួញស្រីវ័យក្មេង ដែលហាក់មមាញឹកខ្លាំង ខណៈម្នាក់ៗកំពុងតែបង្កើត នូវមុខរបរបន្ថែម ពីលើការងារសិល្បៈ មានដូចជា ហាងលក់ផលិតផល គ្រឿងសម្អាង លក់សម្លៀកបំពាក់ និងហាងលក់អាហារជាដើម។ ជាមួយគ្នានេះ ងាកមកមើលជីវិតស្នេហា របស់តារាស្រីទាំង៣ដួងនេះ ក៏មានលក្ខណៈ ផ្អែមល្ហែម ទទួលបានការយកចិត្តទុកដាក់ ពីគូស្នេហ៍របស់ខ្លួន មិនធម្មតាដែរ ទោះបីជាពួកគេ មិនទាន់ចូលរោងការ បន្លឺសំឡេងបទបាយខុនចងដៃ ក្រាបក្បាលដល់កន្ទេល រៀបមង្គលការតាមប្រពៃណីខ្មែររួចរាលហើយក្ដី។

តារាស្រីល្បីៗទាំង៣ដួងនោះ រួមមានដូចជា កញ្ញា ទេព បូព្រឹក្ស, កញ្ញា ម៉ាក សែន សូនីតា និងកញ្ញា អៀ ម៉េងលិ។

១. ទេព បូព្រឹក្ស៖ តារាចម្រៀងស្រីសិចស៊ី ប្រចាំផលិតកម្មហង្សមាសរូបនេះ មិនត្រឹមតែកាក់កប និងមានឈ្មោះល្បីល្បាញខ្លាំង ក្នុងសិល្បៈនោះទេ គេសង្កេតឃើញថា នាងកាន់តែកាក់កបខ្លាំងថែមទៀម ទៅលើការធ្វើជំនួញ បន្ទាប់ពីស្រីស្រស់រូបនេះ បានបើកហាងផ្ទាល់ខ្លួន បន្ថែមពីលើការងារសិល្បៈ ដោយហាងទី១ ជាប្រភេទលក់គ្រឿងសម្អាង និងហាងមួយទៀតប្រភេទ ហាងលក់សម្លៀកបំពាក់ មានឈ្មោះ «Dit-Way» ដែលបានបណ្ដាក់ទុនរួមគ្នា ជាមួយនឹង កំឡោះសង្ហារ G-Devith ជាគូស្នេហ៍។ បើក្រឡេកមកចាប់អារម្មណ៍ ពីទំនាក់ទំនងស្នេហា របស់តារាស្រីប្រុសវ័យក្មេង ដែលនិយមលេងស្ទីល តែងខ្លួនបែបបរទេស កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ហៅ G-Devith វិញ កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើង ពីមួយថ្ងៃទៅមួយ ដោយពួកគេ បានប្រកាសនូវចំណងស្នេហ៍របស់ខ្លួន ជាសាធារណៈ ហើយបើគិតមកដល់ថ្ងៃនេះ ស្នេហាកម្លោះក្រមុំទាំង២ គឺបានផ្ដើមពន្លកស្នេហ៍ នឹងចាប់ដៃគ្នាសាងអនុស្សាវរីយ៍ បានរយៈពេល២ឆ្នាំមកហើយ។

បូព្រឹក្ស
បូព្រឹក្ស

២. ម៉ាក សែនសូនីតា ៖ ជាតារាសម្ដែងមួយដួង កំពុងមានភាពមមាញឹក ក្នុងវិស័យសិល្បៈ ដូចជាការសម្ដែងរឿង និងថតស្ពតអាពាហ៍ពិពាហ៍ ដោយសារតែនាងមានទឹកមុខ ក្រមិចក្រមើម គួរឲ្យស្រឡាញ់។ តារាសម្តែងដ៏មានប្រជាប្រិយភាព និងជាអ្នកជំនួញវ័យក្មេង ប្រកបដោយភាពប៉ិនប្រសព្វ ម៉ាក សែនសូនីតា ហៅ តូតា គេសង្កេតឃើញថា មុខជំនួញរបស់នាង កាន់តែមានភាពជោគជ័យខ្លាំង ដោយទទួលបានអតិថិជនគាំទ្រច្រើន ជាមួយនឹងមុខម្ហូបនៅហាង «ផែសមុទ្រ» ។ 

ហាង «ផៃសមុទ្រ» មួយនេះ គឺជាការចូលហ៊ុនគ្នារវាងលោក ប៉ុល វិបូ និង ម៉ាក សែនសូនីតា ដែលជាគូស្នេហ៍នឹងគ្នា ប៉ុន្តែលោកបានឲ្យ តូតា ជាអ្នកកាន់កាប់ផ្ទាល់តែម្ដង។ បើក្រឡេកមកចាប់អារម្មណ៍ ពីជីវិតស្នេហារបស់ស្រីស្រស់រូបនេះវិញ នាងបានសាងស្នេហ៍ជាមួយនឹងលោក ប៉ុល វិបូ អតីតអគ្គនាយករង ស្ថានីយទូរទស្សន៍ CTN និងជាម្ចាស់ផលិតកម្ម Angkor picture នាពេលបច្ចុប្បន្ននេះ ជាយូរមកហើយ។ យ៉ាងណាមិញ អ្នកទាំងពីរតែងតែបង្ហាញភាព ផ្អែមល្ហែមជារឿយៗ ខណៈទៅណាមកណា គូស្នេហ៍មួយគូនេះ តែងតែទៅជាមួយគ្នារហូត ជាពិសេសបណ្ដើរគ្នា ទៅដើរលេងកំសាន្ដ នៅតាមរមណីយដ្ឋាននានា ទាំងក្នុង និងក្រៅប្រទេស យ៉ាងផ្អែមល្ហែមទៀតផង។

តូតា
តូតា

៣. អៀ ម៉េងលិ៖ តារាសម្តែង ដែលនិយមស្លៀកពាក់សិចស៊ីរូបនេះ បើទោះបីជាទើបប្រឡូកចូលសិល្បៈក្ដី តែប្រជាប្រិយភាព និងសម្រស់វិញ ហាក់មានភាពលេចធ្លោខ្លាំង គួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ ត្បិតតែនៅវ័យក្មេង តែស្រីស្រស់រូបនេះ មានជំនួញផ្ទាល់ខ្លួន រហូតទៅដល់៣នៅក្នុងដៃ ក្នុងពេលតែមួយ ពោលគឺមានដូចជា ហាងលក់ស្រាបោះដុំក្នុងស្រុក ហាងលក់អង្ករបោះដុំ ទាំងក្នុងនិងក្រៅប្រទេស និងហាងលក់ផលិតផល។ បើក្រឡេកមកចាប់អារម្មណ៍ ពីជីវិតស្នេហា ស្រីស្រស់សាច់សខ្ចី វ័យ១៩ ឆ្នាំ រូបសម្រស់ស្រស់ផូរផង់ សំដីស្រទន់ អៀ ម៉េងលិ ឯណេះវិញ គឺនាង និងគូស្នេហ៍ ដែលជានិស្សិត កំពុងបន្តការសិក្សា នៅក្រៅប្រទេស មានភាពផ្អែមល្ហែមជាមួយគ្នាខ្លាំង ខណៈដែលនាងតែងតែបង្ហាញរូបថតកៀកកើយ នៅតាមអ៊ីនធឺណែត ធ្វើឲ្យមហាជន ស្ងើចសរសើរនឹងទំនាក់ទំនង របស់នាងជាខ្លាំង។

ម៉េងលិ
ម៉េងលិ

ប្រភព : khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ទេព បូព្រឹក្ស