ភ្នំពេញ៖ នាមួយរយៈពេលចុងក្រោយនេះ តារាសម្ដែង និងជាម៉ូដែលស្រីរូបស្រស់កញ្ញា សូដា នីតា កំពុងមានទីផ្សារខ្ពស់ឡើងមិនធម្មតា ជាមួយការចេញសម្ដែងក្រៅប្រទេស ក៏ដូចជាលេចមុខក្នុងភាពយន្តខ្មែរល្បីៗជាច្រើនរឿង ។

តួយ៉ាងកំពុងមានរាសីឡើងខ្ពស់ត្រដែតផង ស្រាប់តែព្រឹកមិញនេះ នាងបែរជាបង្ហោះរូបភាពប៉ុន្មានសន្លឹកលើគណនីហ្វេសប៊ុករបស់ខ្លួន  បង្ហាញពីស្នាមរបួសដែលកញ្ញាបានជួបរឿងអាក្រក់ ប៉ះឡាន ថែមទាំង ដួលជាំដៃជើង បែកមុខមាត់ ទៀតផង។

ក្នុងនោះ សូដា នីតា ក៏បានថ្លែងថា៖ «របួសបុិនហ្នឹងមិនអីទេ ហើយក៏មិនអីដែរ ព្រោះវានៅឆ្ងាយ ពីបេះដូងណាស់»

យ៉ាងណាមិញ បើទោះជារបួសនោះមិនជាធ្ងន់ធ្ងរ អ្វីធំដុំ ក៏ដោយ ក៏គេសង្កេតឃើញថាមានមិត្តសិល្បៈរួមអាជីពជាច្រើន បានសម្ដែងការព្រួយបារម្ភ ពីតារាស្រីរូបនេះជាខ្លាំង ហើយម្នាក់ៗក៏មិនភ្លេច ផ្ញើសារជូនពរនាងឲ្យឆាប់ជាសះស្ប់យ ផងដែរ៕

សូដា នីតា
របួស សូដា នីតា
របួស សូដា នីតា
របួស សូដា នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា