ថៃ: កាលពីពេលម្សិលមិញនេះ ស្វាមីរបស់តារាសម្តែងស្រីរូបស្រស់ Newclear បានបង្ហាញពីកម្រងរូបភាពជាច្រើនសន្លឹករបស់លោក ជាមួយប្រភេទម៉ូតឡានទំនើបចេញថ្មី ពណ៌ស មួយគ្រឿង របស់ម៉ាកប្រ៊េន Toyota Supra ឆ្នាំ ២០១៨។​

ហើយជាមួយគ្នានេះដែរ ឡានមួយគ្រឿងនេះ ក៏មានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងមួយគ្រឿង ផងដែរ។​ ស្របពេលជាមួយគ្នានេះដែរ ពួកគេទាំងពីរ ក៏បានទាំងនាំគ្នា ជិះឡាននេះ សាកល្បងជាច្រើនជុំ មុនពេលយក ចូលក្នុងផ្ទះវីឡារបស់ខ្លួន ថែមទៀតផង។

ឡានថ្មី របស់ស្វាមី Newclear

ចំពោះ ស្វាមីរបស់តារាសម្តែងស្រីរូបស្រស់ Newclear ក៏ជាមហាសេដ្ឋីមួយរូប ក្នុងចំណោមមហាសេដ្ឋីល្បីៗជាច្រើន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង នៅក្នុងប្រទេសថៃ។​ ហើយជាពិសេសទៅទៀត លោកក៏ជាប្រភេទមនុស្សប្រុស ដែលនិយមចូលចិត្តលេងម៉ូតរថយន្ត​ ទៅតាមស៊េរីឆ្នាំថ្មី ជាប្រចាំ ផងដែរ។ ហេតុដូច្នោះហើយ​ បានជានៅក្នុងផ្ទះវីឡារបស់លោក ក៏បានរៀបចំកន្លែងដាក់ឡាន ដល់ទៅ ២ជាន់ ឯណោះ ដើម្បីផ្ទុកឡានថ្មីៗ របស់លោក។

ក្នុងនោះដែរ ក៏មានមនុស្សជាច្រើននាក់ បានច្រណែននឹង​ ជីវិតនាង ដែលមានស្វាមីអ្នកមានទ្រព្យខ្លាំង រហូតទិញរថយន្តឲ្យនាងជិះ ស្ទើរតែគ្រប់ម៉ូត៕

ទស្សនារូបភាពឡានស៊េរីថ្មី របស់ពួកគេ ទាំងអស់គ្នា:

Newclear
ឡានថ្មី របស់ស្វាមី Newclear
ឡានថ្មី របស់ស្វាមី Newclear
កន្លែងដាក់ឡានរបស់ស្វាមី Newclear
ស្វាមី Newclear
ស្វាមី Newclear
ស្វាមី Newclear

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]