ភ្នំពេញ៖មុននេះមិនប៉ុន្មានម៉ោង មានការចែកចាយវីដេអូ ឲ្យឃើញពីសកម្មភាពនារីម្នាក់ បានធ្វើអត្តឃាតលោតចុះពីលើអគារ នៅវេលាម៉ោង ២២និង៤នាទី នៅថ្ងៃ ពុធ ទី ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច សណ្ឋាគារ ដឺលីត ផ្លូវ១០៥ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។ ជាក់ស្ដែង បើតាមការបំភ្លឺ ពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ពេលនោះខ្លួនកំពុងធ្វើការស្រាប់តែលឺសម្លេង ធ្លាក់ពីលើចុះក្រោម ពេលលឺដូចនេះ ខ្លួនបានចេញទៅមើល ឃើញជនរងគ្រោះ ស្លាប់ផ្កាប់មុខ និង មានឈាម ហូរចេញពីខ្លួន បាត់ទៅហើយ ។ 

តួយ៉ាង ក្រោយពីការធ្វើកោសល្យវិច្ច័យ របស់ការិយាល័យនគរបាលបច្ចេកទេស និងគ្រូពេទ្យ អមសាលាដំបូងរាចធានីភ្នំពេញ ឃើញថា សព បាក់កដៃ ដើមដៃខាងស្តាំ បែកក្បាល និងចេញនោម ( ធ្វើតេស្តទឹកនោមពុំមានសារធាតុញៀនទេ ) តាមការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះបានដើរពីខាងក្រៅចូលទៅក្នុងសណ្ឋាគារ ឡើងតាមជណ្តើរយន្តទៅជាន់ទី១២ ដោយបានជាន់លើប្រអប់ភ្លើង ហើយបានលោតពីលើសណ្ឋាគារចុះមកក្រោមតែម្តង ដោយបានបន្សល់ទុកស្បែកជើងចំនួន ១គូ នៅកន្លែងកើតហេតុ ។

គួរបញ្ជាក់ដែរថា ជនរងគ្រោះមិនមែនជាភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារនោះទេ គឺដើរពីខាងក្រៅឡើងទៅលើសណ្ឋាគារ និងលោតចុះមក ដើម្បីធ្វើអត្តឃាត ។ ចំពោះសាកសពបច្ចុប្បន្ន កំពុងតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំ បងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖Meun Kompheak

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នារីម្នាក់លោតចុះពីលើអគារ
នារីម្នាក់លោតចុះពីលើអគារ
នារីម្នាក់លោតចុះពីលើអគារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]