(ភ្នំពេញ)៖ ទីបំផុត ! បន្ទាប់ពីធ្វើកោសល្យវិច្ច័យ លទ្ធផលប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឡើងវិញហើយ ដោយចំនួនអ្នកជាប់កើនឡើងច្រើនជាងមុន។ លទ្ធផលថ្មីនេះបង្ហាញថា អ្នកជាប់និទ្ទេស A បានកើនដល់៤០៨នាក់ ខណៈដែលមានអ្នកប្រឡងជាប់បានកើនរហូតដល់ ៧៦,០៣៤នាក់តែម្តង។

តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរការបូកសរុបស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេស ដែលបានប៉ះពាល់ដល់ពិន្ទុវិញ្ញាសារ គណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយសារតែកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យា របស់បេក្ខជនចំនួន៧៤០បន្ទប់»។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងអ​ប់រំ យុវជន និងកីឡា៖

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]