ភ្នំពេញ៖ សល់តែប៉ុន្មានថ្ងៃខាងមុខទៀតតែប៉ុណ្ណោះ កម្មវិធីប្រគំតន្រ្តី vivo Music Run Glow Concert ដ៏កក្រើកអស្ចារ្យនឹងចាប់ផ្តើមហើយ ដោយពាំនាំនូវភាពសប្បាយរីករាយមកឱ្យមិត្តៗយុវវ័យគ្រប់ស្រទាប់។

ជួបជាមួយនឹងការប្រគំតន្រ្តីអមជាមួយការតុបតែងភ្លើងពណ៌ចម្រុះ បំភ្លឺផ្លូវប្រណាំងពេលរាត្រី និងបរិយាកាសពពុះសាប៊ូ ព្រមទាំង កំពូលតារាចម្រៀងហង្សមាសល្បីៗ ៩ រូប និងចង្វាក់រាំ EDM Dj ពីប្រទេសថៃ។

ហើយអ្វីដែលជាពិសេសនោះកម្មវិធីប្រគំតន្រ្តី vivo Music Run Glow Concert ក៏មានការផ្តល់ជូនយ៉ាងពិសេស ដោយលោកអ្នកក៏អាចទទួលបានសំបុត្រចូលរួម Free Free ងាយៗដោយគ្រាន់តែ៖
- ទិញសំបុតកុននៅរោងភាពយន្ត Legend
- ទិញតែគុជពីហាង Chatime
- ទិញបឺហ្គឺពី myBurgerLab
- និងលេងហ្គេមនៅទំព័រហេ្វសបុកហង្សមាស និង vivo ផងដែរ។

រកឯណាបាន! បានមើលកុនសប្បាយភ្នែក ញ៉ាំអាហារឆ្ងាញ់ៗហើយ នៅបានសំបុត្រទៅចូលរួមមើលការប្រគំតន្រ្តីដ៏ធំសម្បើម Free Free ថែមទៀត។ នេះគេហៅថាចំណេញលើចំណេញហើយ។  

រួសរាន់ឡើងសំបុត្រមានកំណត់ ពេលនេះលក់អស់ប្រមាណ ៧0% ហើយ។

*បញ្ជាក់៖ ទិញតម្លៃសំបុត្រ ២$ លោកអ្នកនឹងទទួលបានគ្រឿងភ្លើងតុបតែងខ្លួន (Glow Stick) មួយឈុត។ អាចរកទិញសំបុត្រឥឡូវនេះ នៅក្រុមហ៊ុនហង្សមាសអូរឬស្សី និងបណ្តាហាងតែគុជ Chatime ។

កុំភ្លេចណា៎ ជួបគ្នានៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញានេះ នៅកោះពេជ្រ ពីក្រោយ City Hall ចាប់ពីម៉ោង ៤ ល្ងាចតទៅ៕

សំបុត្រមានដាក់លក់ចាប់ពិថ្ងៃនេះតទៅ
កម្មវិធីប្រគំតន្រ្តី vivo Music Run Glow Concert
ការរត់ក្រោមភ្លើងពណ៌

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]