បរទេស៖ ការខាំក្រចកគឺជាទម្លាប់ទូទៅមួយ ដែលមនុស្សជាច្រើនចូលចិត្តធ្វើ។ ក៏ប៉ុន្តែតើប្រិយមិត្តអ្នកអានធ្លាប់ដឹងទេថា ទម្លាប់ខាំក្រចកនេះអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព?

ជាការពិតណាស់ ការខាំក្រចកខ្លួនឯង គឺវាមិនល្អសម្រាប់អ្នករាល់គ្នានោះទេ ព្រោះក្រចកមានផ្ទុក បាក់តេរីប៉ារ៉ាស៊ីត ដូច្នេះហើយពេលដែលអ្នកខាំ នោះវានឹងបណ្តាលឲ្យអ្នកមានជំងឺជាច្រើនផងដែរ។

រូបតំណាង

យ៉ាងណាមិញ កាលពីថ្មីៗនេះ មានករណីជំងឺដ៏រន្ធត់មួយបានកើតឡើង លើក្មេងស្រីវិទ្យាល័យម្នាក់ ដែលនាងមានទម្លាប់ឧស្សាហ៍ខាំក្រចកជាញឹកញាប់។ ដោយក្នុងនោះ ក្មេងស្រីម្នាក់នោះ ត្រូវបង្ខំចិត្តកាត់ម្រាមដៃខ្លួនឯងចោល ដោយសារតែគ្រូពេទ្យរកឃើញរោគវិនិច្ឆ័យថា នាងមានជំងឺមហារីកស្បែកត្រង់ចំណុចក្រចកដែល នាងតែងតែខាំ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ក្មេងស្រីម្នាក់នោះ មានឈ្មោះថា Courtney Whithorn ហើយមូលហេតុដែលនាងចូលចិត្តខាំក្រចកខ្លួនឯងបែបនេះ ក៏ព្រោះថានាងតែងតែត្រូវ គេធ្វើបាបនៅសាលាជារឿយៗ ដូច្នេះហើយទើបនាងតែងតែខាំក្រចក ពេលដែលនាងមានអារម្មណ៍ភ័យខ្លាចម្តងៗ។

តួយ៉ាង បើរម្លឹកពីការប្រែប្រួលនៃជំងឺរបស់នាងលើកដំបូង នាង Courtney តែងតែខាំក្រចកខ្លួនឯងជានិច្ច ហើយនាងបានខាំក្រចករបស់ខ្លួនរហូតដល់ចេញឈាម ដោយមិនដឹងខ្លួនថែមទៀតផង។ លុះប៉ុន្មានថ្ងៃក្រោយមក ក្រចករបស់ Courtney ក៏ចាប់ផ្តើមប្រែជាខ្មៅខុសពីធម្មតា។ បន្ទាប់ពីក្រចកខ្លួនប្រែជាពណ៌ខ្មៅបែបនេះ Courtney មិនបាននិយាយប្រាប់អ្នកណានោះទេ ហើយនាងបានលាក់រឿងនេះរហូតអស់រយៈពេល ៤ឆ្នាំ ហើយនារីម្នាក់នេះ ក៏មិននឹកស្មានថាជំងឺម្រាមដៃរបស់នាង ជាជំងឺធ្ងន់ធ្ងរបែបនេះដែរ។

រហូតដល់ខែ កក្កដា ដៃរបស់ Courtney ចាប់ផ្តើមធ្វើទុក្ខនិងឈឺចាប់ជាខ្លាំង ទើបនាងសម្រេចចិត្តទៅពិគ្រោះជាមួយគ្រូពេទ្យ រហូតរកឃើញរោគវិនិច្ឆ័យថា នាងមានជំងឺមហារីក ហើយគ្រូពេទ្យក៏ខិតខំព្យាបាលដើម្បីរក្សាម្រាមដៃរបស់នាងដែរ ក៏ប៉ុន្តែអ្វីៗមិនអាចទៅរួចនោះទេ។

ទោះជាយ៉ាងណាក្តី បើទោះជានាង Courtney វះកាត់រួចរាល់ក៏ពិតមែន ប៉ុន្តែនាងនៅតែរង់ចាំមើលលទ្ធផលសម្រាប់ ៥ឆ្នាំខាងមុខទៀត ថាតើជំងឺនេះនឹងរីករាលដាលទៅកន្លែងណាផ្សេង លើរាងកាយរបស់នាងឬក៏អត់។

ទាំងនេះគឺជាបទពិសោធន៍មួយរបស់នាង Courtney ដែលអ្នកគ្រប់គ្នាគួរតែដឹង ហើយវាក៏ជាការព្រមានសម្រាប់អ្នកចូលចិត្តខាំក្រចកដៃផងដែរ។ ដូច្នេះហើយ គួរតែបញ្ឈប់ទង្វើដែលចូលចិត្តខាំក្រចករបស់អ្នក ចាប់ពីពេលនេះតទៅ បើសិនជាអ្នកមិនចង់មានបញ្ហាបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Courtney Whithorn
Courtney Whithorn
ម្រាមដៃរបស់នាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]