ភ្នំពេញ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅមុននេះបន្តិច តារាចម្រៀងរ៉េបវ័យក្មេងលោក ងួន ចាន់ដេវីត ប្រកាសលើបណ្ដាញសង្គមជាផ្លូវការថា លោក បានចាកចេញពីផលិតកម្មរស្មីហង្សមាសហើយ។

ក្នុងនោះលោកបានរៀបរាប់យ៉ាងច្បាស់ថា៖

សាររបស់ ងួន ចាន់ដេវីត

សារដ៏ខ្លីនេះ បានធ្វើឲ្យទស្សនិកជន ក៏ដូចជាហ្វេនអ្នកគាំទ្រទាំងអស់ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះតែមិននឹកស្មានថា ម្ចាស់បទ «Body» រូបនេះ សុខចិត្តចាកចេញពីទ្រនំចាស់ឆ្នាំ ហើយមកធ្វើជាតារាចម្រៀងឯករាជ្យបែបនេះឡើយ។

គួររម្លឹកដែលថា លោក ងួន ចាន់ដេវីត បានប្រើរយៈពេល៣ឆ្នាំ សម្រាប់បម្រើការងារជាអ្នកចម្រៀង និពន្ធទំនុកច្រៀងក្នុងផលិតកម្មហង្សមាស ពោលគឺចាប់ពីឆ្នាំ២០១៥មកម្ល៉េះ ហើយបទដែលធ្វើឲ្យលោក សាងបានកេរ្តិ៍ឈ្មោះខ្លាំងនោះ គឺបទ «ញីកែងជើង»

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត