ភ្នំពេញ៖ Seatel ដែលជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា កំពុងអបអរសាទរនូវជំហានដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរថ្មីនៃអត្តសញ្ញាណសាជីវកម្មរបស់ខ្លួន ជាមួយនឹងកែលម្អគម្រោង Yes Seatel ឲ្យកាន់តែល្អប្រសើរជាងមុនទៀត។

ការសម្ពោធគម្រោងសារជាថ្មីម្តងទៀតនេះ គឺត្រូវបានបង្ហាញដោយការប្រើប្រាស់ស្លាកសញ្ញាថ្មី និងអត្តសញ្ញាណរូបភាពថ្មីរបស់គម្រោងនេះ ដែលបញ្ជាក់ពីទស្សនៈប្លែក និងមានសុទិដ្ឋិនិយមសម្រាប់ក្រុមហ៊ុនមួយ ដែលមានបំណងចង់ដើរតំណាលគ្នាជាមួយជំនាន់វ័យក្មេង និងសម័យដែលប្រើប្រាស់បច្ចេកវិទ្យាដោយស្ទាត់ជំនាញ ដោយក្នុងពេលតែមួយបានរួមចំណែកដល់ការធ្វើទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជា។ 

Yes seatel

ស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុន គឺនៅតែរក្សាកេរ្តិ៍តំណែលរបស់ក្រុមហ៊ុនពីមុនដោយរក្សាពាក្យថា Seatel ដោយការបន្ថែមនូវរង្វង់ពណ៌ស្វាយនៅជុំវិញពាក្យ Yes។ វាមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះ និងរូបភាពនៃបណ្តាញ 4G ដ៏ធំបំផុតរបស់ប្រទេសនោះទេវាតំណាងឲ្យការគំរូនៃផ្លាស់ប្តូរក្នុងការដឹកនាំ ដោយការផ្តោតអារម្មណ៍របស់ក្រុមហ៊ុនទៅលើភាពជាអ្នកដឹកនាំតាមបណ្តាញអ៊ីនធឺណេតវិញ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលបានសន្យាថានឹង «ផ្តល់ជូនសេវា 4G Xperience ដ៏ល្អបំផុតនៅទូទាំងប្រទេស» នៅក្នុងវិស័យអ៊ីនធឺណែតដែលគួរឲ្យចាប់អារម្មណ៍ ដែលមានការផ្លាស់ប្តូរជានិច្ចជាកាល និងការរីកលូតលាស់យ៉ាងឆាប់រហ័ស។

លោក Kok Leong Yap នាយកប្រតិបត្តិនៃ Yes Seatel បានថ្លែងថា៖ 

«ត្រឹមត្រូវហើយ វាដល់ពេលហើយដែលយើងផ្តល់ឱកាសឲ្យអតិថិជនមានជម្រើសកាន់តែច្រើន ហើយជាជម្រើសដែលល្អប្រសើរជាងមុនទៀត។ «yes seatel» គឺជាបណ្តាញ 4G តែមួយគត់នៅទូទាំងប្រទេសដែលគ្របដណ្តប់គ្រប់ក្រុងទាំងអស់នៃខេត្តទាំង ២៥ ដែលមានចំនួនប្រជាជន ៨៥%​ ត្រូវបានគ្របដណ្តប់។ យើងផ្តល់ជូននូវគម្រោងមើលវីដេអូលើអ៊ីនធឺណែតដែលដំណើរការដោយរលូននៅតាមបណ្តោយផ្លូវជាតិធំៗទាំងអស់។ ប្រសិនបើអ្នកកំពុងបើកបរពីរាជធានីភ្នំពេញរហូតដល់ប៉ោយប៉ែតលើផ្លូវជាតិលេខ ៥ ឬ ៦ អ្នកអាចរីករាយនឹងការស្ទ្រីមតាម YouTube ដោយមិនមានការរអាក់រអួលក្នុងកំឡុងពេលធ្វើដំណើរតាមផ្លូវជាតិនោះ។ តើអស្ចារ្យដែរឬទេ? ការសន្យារបស់គម្រោងរបស់យើង គឺរួមមានទាំងការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មបម្រើអតិថិជនរបស់យើងនៅគ្រប់សាខាទូទាំងប្រទេស។ យើងផ្តល់ជូននូវសេវាកម្មអតិថិជនតាមអតិថិជននីមួយៗ ដោយប្រើប្រាស់បីភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន ក្នុងគ្រប់សាខាទាំងអស់របស់យើង។ យើងក៏បានកែប្រែវេបសាយផ្លូវការ កម្មវិធីទូរស័ព្ទ មជ្ឈមណ្ឌលអេឡិចត្រូនិច yes e-hubs ក៏ដូចជាមជ្ឈមណ្ឌល yes hub របស់យើងផងដែរ។ សព្វថ្ងៃនេះយើងមានមជ្ឈមណ្ឌលផ្តល់សេវាផ្ទាល់ចំនួន ២៧ កន្លែងនៅទូទាំងប្រទេស ហើយចំនួននេះកំពុងតែកើនឡើងជាលំដាប់ផងដែរ។ អ្វីដែលធ្វើឲ្យយើងប្លែកខុសពីគេ គឺវត្តមានដ៏យូរអង្វែងនឹងការចាក់ឫសដ៏ជ្រាលជ្រៅនៅក្នុងប្រទេសកម្ពុជា រួមទាំងក្រុមការងាររបស់យើង ដែលមានជំនាញវិជ្ជាជីវៈខ្នាតអន្តរជាតិដែលអាចប្រជែងជាមួយក្រុមហ៊ុនទូរគមនាគមន៍ផ្សេងទៀតនៅក្នុងវិស័យនេះ។ យើងពិតជាពេញចិត្ត និងបេជ្ញាចិត្តយ៉ាងមុតមាំហើយនិយាយថា «បាទ / ចាស» ក្នុងការផ្តល់ជូននូវសេវាកម្ម 4G ដ៏ល្អបំផុតនៅទូទាំងប្រទេសជូនអតិថិជនទាំងអស់»។
លោក Kok Leong Yap

Yes Seatel ទើបតែបានចាប់ផ្តើមការផ្តល់ជូននូវប្រូម៉ូសិនពិសេសថ្មីដែលផ្តល់ជូនការមើល YouTube អត់គិតថ្លៃសម្រាប់រយៈពេល ៧ ថ្ងៃ ទៅកាន់អតិថិជនថ្មីទាំងអស់។ យើងក៏មានគម្រោងប្រកាសអំពីកម្មវិធីដៃគូជាផ្លូវការជាមួយ YouTube ផងដែរនៅកំឡុងពេលពីរសប្តាហ៍ខាងមុខនេះ៕

Yes seatel

អំពីក្រុមហ៊ុន Seatel 

ក្រុមហ៊ុន South East Asia Telecom Group Ltd ("seatel") ត្រូវបានបង្កើតឡើងនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១៤។ យើងគឺជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ គម្រោង yes seatel របស់យើងបានសន្យាថានឹងផ្តល់នូវប្រព័ន្ធ 4G ដ៏ល្អបំផុតនៅទូទាំងប្រទេស។ យើងមានសេវា 4G VoLTE ដែលគ្រប់ដណ្តប់ប្រជាជនចំនួន ៨៥% នៅគ្រប់ ២៥ ខេត្តក្រុង។ ក្រុមការងាររបស់យើងមានអ្នកជំនាញក្នុងស្រុក និងអន្តរជាតិជាង ១,០០០ នាក់ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជនក្នុងបីភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន តាមរយៈវេបសាយ ទូរស័ព្ទដៃ ការហៅទូរស័ព្ទលើតុ ក៏ដូចជាការបម្រើអតិថិជនដោយផ្ទាល់ក្នុងមជ្ឈមណ្ឌល yes hub​ ចំនួន ២៧ កន្លែងនៅទូទាំងប្រទេសផងដែរ៕

សូមស្វាគមន៍មកកាន់យុគសម័យ Yes !

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]