ចិន៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញាយូរី បានលេចមុខនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន-អាស៊ានលើកទី១៥នៅលើទឹកដីប្រទេសចិន រយៈពេលជាច្រើនថ្ងៃ ដោយក្នុងនោះ នាង ក៏បានបង្ហាញ ស្នាមញញឹម និងភាពសប្បាយរីករាយរំភើបចិត្តមិនស្ទើរ ព្រោះថានាងគឺជាតារាម្នាក់ ដែលជាតំណាងឲ្យប្រទេសកម្ពុជាផងដែរ។

នៅក្នុងព្រឹត្តិការណ៍មួយនេះ តារាចម្រៀងសម័យចូលចិត្តលេងខ្លួនបែបខ្ចូតៗរូបនេះ បានសម្រេចចិត្តជ្រើសយក សម្លៀកបំពាក់បុរាណពណ៌ទឹកប្រាក់ បង្ហាញកាយវិការយ៉ាងទន់ភ្លន់ និងបញ្ជាក់ពីនារីខ្មែរ ដើម្បីឡើងច្រៀងនៅក្នុងកម្មវិធីមួយនេះ នៅលើទឹកដីប្រទេសចិន រ។

បន្ទាប់ពីការលេងខ្លួន បែបបុរាណលើកនេះ ក៏មានអ្នកកាសែតជាច្រើនបានចាប់អារម្មណ៍ទៅលើរូបនាងផងដែរ ទាំងនេះបើយោងតាមរូបភាពជាច្រើនដែលនាងបានបង្ហោះ កាលពីពេលថ្មីៗនេះ៕

ទន្ទឹមនឹងនេះផងដែរ អ្នកគាំទ្រជាច្រើនក៏បានលេចនូវពាក្យសរសើរដល់រូបនាង មិនដាច់ពីមាត់ ដែលបានបង្ហាញភាពទន់ភ្លន់ នៅក្នុងសម្លៀកបំពាក់បុរាណបែបនេះជាលើកដំបូងនៅប្រទេសក្រៅ ថែមទាំងឲ្យប្រទេសដទៃដឹង និងបានស្គាល់វប្បធម៌ និងការស្លៀកពាក់របស់ជនជាតិខ្មែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

យូរី
យូរី
យូរី នៅលើទឹកដីប្រទេសចិន
យូរី នៅលើទឹកដីប្រទេសចិន
យូរី នៅលើទឹកដីប្រទេសចិន
យូរី នៅលើទឹកដីប្រទេសចិន
យូរី នៅលើទឹកដីប្រទេសចិន
យូរី នៅលើទឹកដីប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី