ភ្នំពេញ៖ ក្រោយពីអតីតបេក្ខនារី Cambodian idol កញ្ញា សោភា ទេពី បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈមក ឃើញថាមានការគាំទ្រខ្លាំងទៅលើបទចម្រៀងរបស់ខ្លួន មិនថាជាបទញាក់ ឬ មនោសញ្ចេតនានោះទេ សុទ្ធតែទទួលបានប្រជាប្រិយភាពខ្លាំង។ 

ក្នុងនោះផងដែរ កញ្ញា សោភា ទេពី បានប្រាប់មកកាន់ក្រុមការងារខ្មែរឡូត តាមរយៈការសម្ភាសន៍ផ្ទាល់បានឲ្យដឹងថា ដោយការស្រលាញ់វិស័យសិល្បៈខ្លាំងធ្វើឲ្យកញ្ញា ចេះច្រៀងតាំងតែពីអាយុ ៩ឆ្នាំមកម្ល៉េះ ដោយកាលនោះគ្រួសាររបស់នាង មាន​ឧបកណ៍តន្រ្តី ទុកសម្រាប់ជួលក្នុងកម្មវិធីផ្សេង និងពុំសូវជាមានអ្នកចម្រៀងនោះ ទើបខ្លួនសម្រេចចិត្ត​ ចូលសាកល្បងច្រៀងតែម្ដង។

ក្រៅពីសិល្បៈសម័យនោះ កញ្ញា សោភា ទេពី ក៏ចេះជាមួយនឹងសិល្បៈទម្រង់បុរាណ ​ដូចជាល្ខោនយីកេ អាយ៉ៃ និងចេះច្រៀងភ្លេងការ ថែមទៀតផង។

យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះដែរ តារាវ័យក្មេងរូបនេះ ក៏កំពុងតែបន្តការសិក្សា ផ្នែកសិល្បៈជាច្រើននៅក្នុងសាលារៀនមួយ នឹងបញ្ចប់ការសិក្សានាពេលឆាប់ៗនេះ៕

តោះស្តាប់នាងនិយាយទាំងអស់គ្នា៖

កញ្ញា សោភា ទេពី
កញ្ញា សោភា ទេពី
កញ្ញា សោភា ទេពី
កញ្ញា សោភា ទេពី
កញ្ញា សោភា ទេពី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោភា ទេពី