បរទេស៖ ស្របពេលដែលទីផ្សារភាគហ៊ុនសឹងទាំងអស់ក្នុងប្រទេសអ៊ីតាលី កំពុងមានការថយចុះខ្លាំង ទីផ្សារភាគហ៊ុនរបស់ក្រុមសេះបង្កង់ Juventus បានកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់ទៅ ៦២% កាលពីខែមុន។ 

ទីផ្សារភាគហ៊ុនរបស់ Juventus និងប្រទេសអីុតាលី

ក្នុងពេលជាមួយគ្នានេះ សន្ទស្សន៍របស់ FTSE MIB ដែលរួមបញ្ចូលដោយក្រុមហ៊ុនអ៊ីតាលីសំខាន់ៗ នៅតែបន្ដធ្លាក់ចុះនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ (-៦.២%) ដោយសារបរិបទក្នុងប្រទេស និងក្រៅប្រទេស។

ចាប់តាំងពីការផ្លាស់ប្តូររបស់កំពូលកីឡាករ Cristiano Ronaldo ភាគហ៊ុនរបស់ Juventus បានឈានឡើងដល់ទៅ ១,៤៧អឺរ៉ូ ខណៈកំណត់ត្រាចាស់កាលពីថៃ្ងទី៣ ខែមករា ឆ្នាំ២០០២ គឺមានចំនួន ១,៣២អឺរ៉ូ។  

Cristiano Ronaldo

អ្នកជំនាញទីផ្សារភាគហ៊ុន Milanese បានសន្និដ្ឋានថា ទោះបីជាមិនអាចទស្សទាយឲ្យប្រាកដនៃទីផ្សារភាគហ៊ុនក្នុងប៉ុន្មានសប្ដាហ៍នេះក៏ដោយ ក៏អ្នកជំនាញរូបនេះបានសន្និដ្ឋានថា ដោយសារតែការមកដល់មករបស់ Ronaldo ទើប ភាគហ៊ុនរបស់ក្រុម Juventus មានការកើនឡើងយ៉ាងខ្លាំងបែបនេះ។

សូមបញ្ជាក់ថា ភាគហ៊ុនរបស់ក្លិបយក្សអ៊ីតាលីនេះ បានកើនឡើងជាប្រវត្ដិសាស្រ្ដតែម្ដង ពោលគឺកើនឡើងដល់ទៅ ១៣៥០លានអឺរ៉ូ គិតជាអតិបរិមាគឺកើនឡើង ៨៦% នៃតមៃ្លភាគហ៊ុនចាស់កាលពីឆ្នាំមុន៕  

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]