អុីតាលី៖ ខ្សែបម្រើក្រុមជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Sami Khedira បានសម្រេចបន្តកុងត្រាថ្មីចំនួន ២ឆ្នាំបន្ថែមទៀតជាមួយក្លិប Juventus ដែលធ្វើឲ្យកីឡាកររូបនេះអាចបន្តអាជីពបាល់ទាត់របស់គេនៅក្នុងក្របខណ្ឌ Serie A ដល់ឆ្នាំ ២០២១ ឯណោះ។
ខ្សែបម្រើដែលមានវ័យ ៣១ឆ្នាំនេះបានផ្លាស់មកចូលរួមជាមួយក្លិបសេះបង្កង់ Juventus ក្រោយផ្ទេរពីក្រុមអធិរជាស Real Madrid នៅក្នុងឆ្នាំ ២០១៥ ដោយមិនមានតម្លៃខ្លួននោះទេ។
នៅក្នុងរដូវកាលថ្មី ២០១៨-១៩នេះ អតីតខ្សែបម្រើក្លិប VfB Stuttgart នេះក៏មានការទាក់ទងពីក្លិបចំនួន ២ផងដែរដើម្បីនាំយកខ្សែបម្រើរូបនេះទៅលេងនៅទីនោះវិញគឺក្លិបហង្សក្រហម Liverpool និងក្លិបអ្នកចាយលុយច្រើន Paris St-Germain សុទ្ធសឹងតែចង់នាំយកខ្សែបម្រើដែលសំបូរបទពិសោធន៍នេះទៅជួយពង្រឹងក្រុមឲ្យកាន់តែខ្លាំងនៅក្នុងរដូវកាលថ្មីនេះផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពី Sami Khedira បានផ្លាស់មកកាន់ទឹកដីអ៊ីតាលីជាមួយក្លិប Juventus មករូបគេធ្លាប់ស៊ុតបញ្ចូលទីបានចំនួន ២០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨០ប្រកួតកន្លងមក ដោយក្នុងនោះដែរកីឡាកររូបនេះក៏ធ្លាប់ឈ្នះពានរង្វាន់ក្របខណ្ឌ Serie A និង Coppa Italia ចំនួន ៣លើកដូចគ្នាៗដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]