ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៥ កន្លែង ដល់សិស្សឆ្នើមដែលប្រឡងជាប់បាក់ឌុប ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃសិក្សា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP នៅថ្ងៃពុធនេះបានឱ្យដឹងថាអាហារូបករណ៍ ៥ កន្លែងសម្រាប់រយៈពេល ៤ ឆ្នាំពេញ នឹងផ្តល់ជូនលើជំនាញទំនាក់ទំនងអន្តរជាតិសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត។

AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសកល។

ដើម្បីសម្រួលដល់ការទទួលព័ត៌មានជាក់លាក់ស្តីពីការផ្តល់អាហារូបករណ៍ខាងលើ សូមសិស្សដែលប្រឡងជាប់បាក់ឌុបទាំងអស់ មកទទួលព័ត៌មាននៅ AUPP ឬនៅការិយាល័យអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ០៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទូរសព្ទលេខ៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥ ៦៨៦។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
នាយករដ្ឋមន្រ្តី ហ៊ុន សែន
សាស្ត្រាចារ្យសាកលវិទ្យាល័យ AUPP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]