ភ្នំពេញ៖ ប្រិយមិត្តអ្នកតាមដាន វិស័យសិល្បៈប្រហែលជា ស្គាល់ហើយ ពីតារាសម្តែងស្រីវ័យក្មេង និងថែមទាំងស៊ិចស៊ី កញ្ញា អៀរ ម៉េងលី ហៅអូនមី ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាមួយការរស់នៅយ៉ាងសម្បូរបែបរបស់នាង ។

ក្នុងនោះ ក៏មានការលើកឡើងដែរថា ទើបតែប្រឡូកសិល្បៈ មិនបានប៉ុន្មានឆ្នាំផង ក្រមុំរូបស្រស់នេះ បែរជាមានសមត្ថភាពភាព ទិញឡានស៊េរីថ្មី និងរបស់របរថ្លៃៗប្រើប្រាស់ទៅហើយ។

តួយ៉ាង ដើម្បីស្រាយចម្ងល់ដ៏រសើបមួយនេះ កាលពីម្សិលមិញ អូនមី ក៏ឆ្លៀតទម្លាយពី មុខជំនួញក្នុងដៃ ដែលនាងកំពុងកាន់កប់ រួមមាន៖ ហាងស្រាបោះដុំក្នុងស្រុកមួួយ ដែលបានចំណាយទុន អស់ជិតកន្លះលាន  ហាងលក់អង្ករបោះដុំទៅស្រុកក្រៅ ហើយថែមទាំងមានហាងលក់ផលិតផល ដែលចំណាយអស់ចូល៥ពាន់ដុល្លារមួយទៀតផង។

ទាំងនេះគឺជាប្រភពចំណូលរបស់កញ្ញា ដែលអាចរកលុយបានយ៉ាងច្រើន ក្រៅពីការងារសិល្បៈ  ហើយក៏ជាហេតុនាំឲ្យ អូនមី មានលទ្ធភាពទិញឡានទំនើប និងគ្រឿងអលង្ការ ថ្លៃៗផងដែរ ៕

អូនមី
អូនមី
អូនមី
អូនមី
អូនមី
សារ អូនមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)