ភ្នំពេញ៖ បើរំលឹកទៅឈ្មោះលោកឆាយ វីរៈយុទ្ធ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា លោកគឺជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងសិល្បៈ រីឯបទចម្រៀងថ្មីៗរបស់លោក ដែលបានចេញមក សុទ្ធសឹងតែទទួលបានការពេញនិយមខ្លាំងពីបណ្តាអ្នកគាំទ្រ ជាពិសេសគឺមិត្តៗយុវវ័យតែម្តង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះជាថ្ងៃពិសេស ថ្ងៃកំណើតរបស់តារារូបនេះ ដែលបានធ្វើឡើងយ៉ាងសាមញ្ញបំផុត ពោលគឺជាការជួបជុំគ្រួសារមួយយ៉ាងមានសុភមង្គល ជាមួយនឹងការSurprise នំខេកទៅកាន់លោក។

ជាមួយគ្នានេះដែរ តាមរយៈរូបភាព ជាមួយនឹងស្នាមញញឹម បានបញ្ជាក់ថា ទោះបីជាមិនបានធ្វើធំដុំយ៉ាងណាក្តី តែលោកជាមួយនឹងគ្រួសារ នៅតែបានផ្តល់នូវសុភមង្គល ក៏ដូចជាការមិនភ្លេចនៅក្នុងថ្ងៃពិសេសរបស់លោកនោះឡើយ។

ក្រោយពីបានឃើញរូបភាពទាំងនេះ បណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នារំភើប និងសប្បាយចិត្តជំនួស ស្របពេលដែលលោកមានគ្រួសារ និងភរិយាដ៏ល្អ លើសពីនេះអ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានធ្វើការជូនពរលោក នៅក្នុងថ្ងៃពិសេសមួយនេះផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ ក្នុងថ្ងៃកំណើត
ថ្ងៃកំណើត ឆាយ វីរៈយុទ្ធ
ថ្ងៃកំណើត ឆាយ វីរៈយុទ្ធ
ថ្ងៃកំណើត ឆាយ វីរៈយុទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ