បរទេស៖ កាលពីព្រឹកមិញនេះ រូបថតថ្មីៗជាច្រើនសន្លឹក របស់កំពូលតារាម៉ូដែលស្រី លំដាប់ពភពលោក Kendall Jenner រត់លេងព្រលែងខ្លួនមួយទំហឹងនៅលើឆ្នេរសមុទ្រ ត្រូវបានគេបង្ហោះផ្សព្វផ្សាយពាសពេញបណ្តាញសង្គម បង្កការភ្ញាក់ផ្អើលមិនតិចនោះទេ។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទី១នោះទេ ដែលតារាម៉ូដែលស្រី Kendall ហ៊ានថតស្រាតរត់លេងកណ្តាលឆ្នេរសមុទ្របែបនេះ ព្រោះជាញឹកញាប់តារាស្រីរូបនេះ តែងតែបង្ហាញសាច់ខ្ចីយ៉ាងដូច្នេះ ជារឿយៗ។ ជាការពិតណាស់ ហើយកាលពីថ្មីៗនេះផងដែរ Kendall ក៏បានទទួលថតម៉ូតចុះផ្សាយឲ្យសៀវភៅល្បីឈ្មោះមួយ « Angels» ដែលនឹងត្រូវបោះពុម្ព ចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពរបស់នាង ក៏សុទ្ធសឹងតែឆ្លងកាត់ទឹកដៃថតដោយ ជាងថតរូបល្បីល្បាញ Russell James ថែមទៀតផង។

យ៉ាងណាមិញ សៀវភៅមួយក្បាលនេះត្រូវបានគេរំពឹងថា នឹងក្លាយជាទីចាប់អារម្មណ៍ខ្លាំងបំផុត ដោយសារតែ វាបានប្រមូលផ្តុំទៅដោយ រូបថតស្រាតទាំងស្រុង របស់កំពូលតារាម៉ូដែលស្រីកំពុងមានប្រជាប្រិយភាព Kendall Jenner និងមានគ្រប់រសជាតិថែមទៀតផង ពោលគឺមានទាំង ស្ទាយ៍ជិះសេះ ស្ទាយ៍រត់លេងនៅលើសមុទ្រ និងស្ទាយ៍ឈរបង្អួតរាងនៅលើដើមឈើ ជាដើមផងដែរ៕  

កំពូលតារាម៉ូដែល Kendall Jenner
រូបថត Kendall Jenner​ រត់ស្រាតលើឆ្នេរសមុទ្រ
រូបថត Kendall Jenner​ ស្រាតលើឆ្នេរសមុទ្រ
រូបថត Kendall Jenner​ ស្រាតលើឆ្នេរសមុទ្រ
រូបថត Kendall Jenner​ ស្រាតលើឆ្នេរសមុទ្រ
រូបថត Kendall Jenner​ ស្រាតលើឆ្នេរសមុទ្រ
រូបថត Kendall Jenner​ ស្រាតលើឆ្នេរសមុទ្រ
រូបថត Kendall Jenner​ ស្រាតលើឆ្នេរសមុទ្រ
Kendall Jenner​ ថតស្រាត
Kendall Jenner​ ថតស្រាត
Kendall Jenner​ ថតស្រាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]