ភ្នំពេញ៖ ការប្រកួតថតរូប Huawei Photo Contest រដូវកាលទី ៤ បានបញ្ចប់ជាស្ថាពរបន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរបស់បេក្ខជនជាង ៤០០ នាក់មកពីទូទាំងប្រទេសកម្ពុជាកន្លងមក។ សម្រាប់បេក្ខជន ដែលជាប់ចំណាត់ថ្នាក់លេខ ១ លោក សេង លូន និងលេខ ២ លោក គីម បូរិន កាលពីថ្ងៃ ១៨ ខែសីហា ២០១៨ កន្លងទៅនេះមានឱកាសទទួលបានដំណើរកម្សាន្តទៅថតរូបនៅប្រទេសសិង្ហបុរី ២ យប់ ៣ ថ្ងៃ ពីថ្ងៃ ០៧-០៩ ខែកញ្ញា ឆ្នាំ ២០១៨។

ដំណើរកម្សាន្តទៅថតរូបនៅប្រទេសសិង្ហបុរី

តោះទស្សនារូភាពដ៏ត្រជាក់ភ្នែក ពីបេក្ខជនជាប់ចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៅសិង្ហបុរីទាំងអស់គ្នា៖

១. រូបថតទាំង ៥ សន្លឹករបស់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ ១ លោក សេង លូន បានប្រើប្រាស់ស្មាតហ្វូន Huawei P20 Pro ដែលសហការបច្ចេកវិទ្យាជាមួយក្រុមហ៊ុន Leica បំពាក់បច្ចេកវិទ្យា Master AI។

លក្ខណៈសម្បត្តិពិសេសៗរបស់កាមេរ៉ា P20 Pro:

• គ្រាប់ទីមួយ: ទំហំ 40MP ប្រភេទ RGB Sensor មាន Aperture f/1.8

• គ្រាប់ទីពីរ: ទំហំ 20MP ប្រភេទ Monochrome មាន Aperture f/1.6

• គ្រាប់ទីបី: ទំហំ 8MP ប្រភេទ Telephoto អាច Zoom ដល់កម្រិត 3x អមមុខងារ OIS និង Aperture f/2.4

• កាមេរ៉ាមុខ: ទំហំ 24MP មាន Aperture f/2.0

២. រូបថតទាំង ៥ សន្លឹករបស់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ២ លោក គីម បូរិន បានប្រើប្រាស់ស្មាតហ្វូន Huawei Nova3

Huawei nova3 បំពាក់កាមេរ៉ា 4 (4AI Camera) មុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M + 16MP ថតបែបអាជីព បែប bokeh effect មានផ្ទៃក្រោយព្រាល មុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ កម្រិត Aperture F1.8 ។ បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិទាំងក្រោយ និងមុខជួយការថតសែលហ្វីស្អាតលេចធ្លោ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

រូបថតដោយលោក សេង លូន
រូបថតដោយលោក គីម បូរិន
រូបថតដោយលោក គីម បូរិន
រូបថតដោយលោក គីម បូរិន
រូបថតដោយលោក គីម បូរិន
រូបថតដោយលោក គីម បូរិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]