អាហ្សង់ទីន៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Carlos Tevez បានបង្ហាញពីភាពខុសប្លែកគ្នាមួយចំនួនរវាង អ្នកឈ្នះពានរង្វាន់ Ballon d'Or ចំនួន ៥សម័យកាលគឺកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi។

Cristiano Ronaldo និង Lionel Messi

អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United និងក្លិបមេឃខៀវ Manchester City នេះបានធ្វើការកត់ត្រានូវភាពខុសគ្នាមួយចំនួនរវាងកីឡាករឆ្នើមពីររូប ដែលមួយជាខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus និងមួយទៀតជាខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ Barcelona។

កីឡាករទាំង ២នាក់នេះធ្លាប់ឈ្នះពានរង្វាន់ធំៗ ជាច្រើនក្នុងមួយទសវត្សន៍កន្លងមក ដោយផ្អែកលើបុគ្គលិកលក្ខណៈរបស់កីឡាករម្នាក់ៗ បានធ្វើឲ្យអ្នកគាំទ្រនៅទូទាំងពិភពលោកទទួលស្គាល់ថាពួកគេពិតជាមានសមត្ថភាពពិសេសម្យ៉ាងម្នាក់នៅលើទីលានប្រកួត។

ក្នុងអំឡុងពេលដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ នៅប្រកបអាជីពជាមួយក្លិប Manchester United និងក្លិប Real Madrid រូបគេធ្លាប់ឈ្នះពានរង្វាន់ក្របខណ្ឌ Champions League ចំនួន ៥ដងរួមនឹងពានរង្វាន់នៅក្នុងស្រុកជាច្រើនទាំងនៅក្នុងប្រទេសអង់គ្លេសនិងប្រទេសអេស្ប៉ាញ ហើយអ្វីដែលពិសេសទៀតនោះគឺគេគឺជាខ្សែប្រយុទ្ធដែលអាចស៊ុតបញ្ចូលទីស្ទើរតែគ្រប់ការប្រកួតទាំងអស់។

ចំណែកឯ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនវិញ គេបានរក្សាភាពស្មោះត្រង់ក្នុងអាជីពបាល់ទាត់ដ៏ល្បីល្បាញរបស់គេជាមួយក្រុម Barcelona រហូតមកដល់បច្ចុប្បន្ននេះ មិនថាតែឆ្លងកាត់ពីកម្រិតយុវជនរបស់ក្រុមដែលមូលដ្ឋាននៅក្នុងទីក្រុម Catalonia នោះទេកីឡាកររូបនេះបានជួយក្រុមរបស់គេឲ្យឈ្នះពានរង្វាន់ Champions League ដល់ទៅ ៤សម័យកាល និងជាម្ចាស់ជើងឯកក្របខណ្ឌ La Liga ចំនួន ៩ដងជាមួយក្លិបអ្នកមានបុណ្យផងដែរ ហើយលក្ខណៈពិសេសទៀតនោះគឺកីឡាកររូបនេះគឺជាងអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិបថែមទៀតផង៕

Carlos Tevez និង Cristiano Ronaldo

Carlos Tevez បាននិយាយសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនដែលបានឃើញ Messi នៅក្នុងកន្លែងហាត់ប្រាណនោះទេ ហើយខ្ញុំក៏មិនដែលឃើញគាត់ហ្វឹកហាត់ក្នុងការស៊ុតបាល់បញ្ចូលទីឬលំហាត់ផ្សេងៗដែលគ្រូដាក់ឲ្យដែរ។ ចំណែក Cristiano វិញគឺគេតែងតែឈប់នៅក្នុងបន្ទប់ហ្វឹកហាត់ក្រោយគេរហូត ហើយតែងតែមកកន្លែងហ្វឹកហាត់មុនគេនឹងលឿនជាងកីឡាករផ្សេងៗ។ គេធ្លាប់ប្រាប់ខ្ញុំថាគេធ្លាប់ស្រមៃចង់ក្លាយជាកីឡាករល្អបំផុតដើម្បីឲ្យមនុស្សគ្រប់គ្នាបានស្គាល់ពីរូបគេ»៕ 

Carlos Tevez និង Lionel Messi
Carlos Tevez
Carlos Tevez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]