ភ្នំពេញ៖ កាលពីយប់មិញនេះ តារាពហុជំនាញ ដែលផ្ដើមប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំអ្នកនាង ឆៃលី ដាឡែន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្ដាញសង្គម  ធ្វើឲ្យផ្អើលអស់អ្នកគាំទ្រ ដោយក្នុងនោះអ្នកនាងបានរៀបរាប់ថា៖ «នៅសុខៗក៏ស្រាប់តែអញ្ចឹង អ្នកណាខ្លះយល់អារម្មណ៍មួយនេះ? ពេលឈឺទើបដឹងថាខ្លួនទីពឹងខ្លួន»

បន្ថែមពីនេះ អ្នកនាងក៏បានបញ្ជាក់ថា ភ្នែកខ្លួន កើតមានជំងឺដាច់សរសៃឈាមក្នុងភ្នែក ជាហេតុនាំឲ្យគ្រាប់ភ្នែកមានដុំឈាមក្រហមជាំតែម្ដង ។ តួយ៉ាង គ្រាន់តែដឹងខ្លួនថា ភ្នែកមានបញ្ហាភ្លាម តារាស្រីរូបនេះ ក៏ប្រញាប់ប្រញាល់ទៅរកពេទ្យជំនាញដើម្បីប្រឹក្សា ទទួលយកការព្យាបាល ថែទាំភ្នែកផងដែរ។

គួររម្លឹកដែរថា កន្លងមកអ្នកនាង ឆៃលី ដាឡែន មិនធ្លាប់កើតមានជំងឺ ដាច់សរសៃឈាមក្នុងភ្នែកពីមុនមកទេ ដូច្នេះហើយទើបបណ្ដាលឲ្យនាងផ្ទាល់ មានការព្រួយបារម្ភខ្លាំងពីបញ្ហាសុខភាពកែវភ្នែកនាងខ្លាំងបែបនេះ៕

ថ្នាំរបស់ឆៃលី ដាឡែន
ឆៃលី ដាឡែន
ឆៃលី ដាឡែន
ឆៃលី ដាឡែន
ឆៃលី ដាឡែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន