ភ្នំពេញ៖ ប្រិយជាច្រើនប្រាកដជាបានដឹងហើយពី ដៃគូសម្ដែងរបស់តារាវ័យក្មេងកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង ដែលទទួលបានការពេញនិយមខ្លាំងមែនទែនពីសំណាក់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះ ជាមួយការសម្ដែងរួមគ្នាមានភាពស៊ីចង្វាក់ និងពិតជាសមគ្នា ខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីថ្មីៗនេះ ដែលមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីបណ្ដាហ្វេនរបស់ខ្លួន ជាមួយនឹងវត្តមានរបស់លោក ណាខុន និង កញ្ញា ស៊ីន យូប៊ីន ក្នុងកម្មវិធីមួយ ដោយរាល់ដង ធ្លាប់តែឃើញ តារាសម្ដែងវ័យក្មេងរូបនេះ បណ្ដើរគ្នាជាមួយនឹងលោក ខាត់ វ៉ៃហាំង ស្ទើរតែគ្រប់កម្មវិធីទាំងអស់ តែពេលនេះស្រាប់តែដូរទៅជាលោក ណាខុន ទៅវិញ។

ក្នុងការភ្ញាក់ផ្អើលនោះផងដែររវាងលោក ណាខុន និង កញ្ញា ស៊ីន យូប៊ីន ធ្វើឲ្យមានមហាជនជាច្រើនបានដាក់ជាសំណួរថា តើដៃគូសម្ដែងរួមគ្នាជាង៤ឆ្នាំរវាង ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ត្រូវបានបញ្ចប់ពេលនេះមែនទេ ? ដោយឃើញបែបនេះក្រុមការងារខ្មែរឡូត ក៏ទទួលបានការបកស្រាយពីកញ្ញា ស៊ីន យូប៊ីន ផ្ទាល់តែម្ដងជាមួយនូវចម្ងល់របស់ទស្សនិកជន ចោទសួរទៅនាង ។

បើតាមការបកស្រាយរបស់កញ្ញា បាននិយាយថា៖« នេះគ្រាន់តែជាការរៀបចំរបស់អ្នកដឹកនាំតែប៉ុណ្ណោះ ដើម្បីចង់ឲ្យប្លែកខុសពីរាល់ដងមុនៗនោះទេ នាងមិនមានបំណងចង់ផ្លាស់ប្ដូរដៃគូសម្ដែងនោះទេ »។ កញ្ញា ស៊ីន យូប៊ីន បានបន្តទៀតថាសង្ឃឹមថាបកស្រាយមួយនេះ ធ្វើឲ្យពុកម៉ែ បងប្អូនបានអស់ចម្ងល់ និងនៅតែបន្តការគាំទ្រការសម្ដែងខ្លួនដូចមុន៕

កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង
កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង
កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង
លោក ណាខុន និង កញ្ញា ស៊ីន យូប៊ីន
លោក ណាខុន និង កញ្ញា ស៊ីន យូប៊ីន
លោក ណាខុន និង កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន