ភ្នំពេញ៖ តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព ស្រីលាភ កាន់តែមានរូបសម្រស់ស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជានាងមានប្តី និងកូនៗភ្លោះមួយគូដ៏គួរឲ្យស្រលាញ់រួចហើយយ៉ាងណាក្តី មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែហាងឆេងនៅក្នុងវិស័យសិល្បៈ ក៏ដំណើរទៅបានយ៉ាងល្អផងដែរ។

យ៉ាងណាមិញ មិនថាការងារសិល្បៈកំប្លែង និងរូបសម្រស់សុទ្ធតែអំណោយផលយ៉ាងល្អ ក៏បានធ្វើឲ្យតារារូបនេះលេចមុខនៅក្នុងការសម្តែងរឿងភាគខ្មែរល្បីជាច្រើន ដែលនឹងរៀបចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗគ្នា ទាំងនេះក៏ព្រោះតែសមត្ថភាពដ៏ល្អរបស់នាង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះក្រៅពីរវល់នៅក្នុងអាជីពខាងលើនេះ នាងក៏ត្រូវបានគេហៅថតម៉ូដែល ម៉ូតគ្រឿងអលង្ការថ្លៃៗ ដែលរំលេច ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិ របស់នាងផងនោះ មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពពិតជាស្រស់ស្អាត និងទាក់ទាញភ្នែកអ្នកមើលមែនទែន។

ក្រោយពីបានឃើញដូច្នោះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ព្រោះថានាងមិនត្រឹមតែមានមុខរបរការងារច្រើន ពេលនេះនាងក៏បន្ថែមអាជីពមួយទៀត ដែលជាម៉ូដែលថត គ្រឿងមាសពេជ្របែបនេះ ខណៈពេលដែលកូនភ្លោះទាំងពីរនៅតូចៗនៅឡើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ស្រីលាភ និងនាយក្រឹម
ស្រីលាភ និងកូនៗ
ស្រីលាភ និងកូនៗ
ស្រីលាភ
ស្រីលាភ ក្លាយជាម៉ូដែលលក់គ្រឿងពេជ្រ
ស្រីលាភ ក្លាយជាម៉ូដែលលក់គ្រឿងពេជ្រ
ស្រីលាភ ក្លាយជាម៉ូដែលលក់គ្រឿងពេជ្រ
ស្រីលាភ ក្លាយជាម៉ូដែលលក់គ្រឿងពេជ្រ
ស្រីលាភ ក្លាយជាម៉ូដែលលក់គ្រឿងពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)