បរទេស៖ អ្នកដែលទើបតែក្លាយជាមាតាបិតាថ្មីថ្មោងនិងកំពុងតែមានបុត្រធីតាដែលជាទារកតូចៗប្រាកដជាបានដឹងពីភាពរពឹស និងរញ៉េរញ៉ៃរបស់ទារកតូចៗទាំងអស់នោះហើយ  ពិសេសក្នុងដំណើរកម្សាន្តតែម្តង។ ប៉ុន្តែរឿងនេះនឹងបានដោះស្រាយព្រោះអត្ថបទនេះបង្ហាញតិចនិក១១យ៉ាងសម្រាប់ការធ្វើដំណើរជាមួយទារកយ៉ាងមានក្តីសុខនិងផាសុកភាព។

ខាងក្រោមជាតិចនិក ១១ក្នុងការដោះស្រាយស្ថានការជាមួយទារកក្នុងដំណើរកម្សាន្ត៖

តិចនិកទាំង៩ក្នុងការធ្វើដំណើរជាមួយទារកដោយផាសុខភាព

១. ដាក់នំចំណីដែលចាំបាច់របស់ទារកទៅឲ្យច្រើន

នៅពេលមានដំណើរកម្សាន្តជាមួយកូនៗតូចៗរបស់អ្នកនោះ អ្នកគម្បីត្រូវដាក់ដែលពួកគេចេះញ្ញុំាទៅឲ្យច្រើន ដើម្បីទប់ស្កាត់ការឃ្លានរបស់ពួកគេក្នុងស្ថានភាពចាំបាច់អ្វីមួយ។

ដាក់នំចំណីដែលចាំបាច់របស់ទារកទៅឲ្យច្រើន

២. ដាក់សំលៀកបំពាក់របស់ពួកគេបន្ថែម

ស៊ូលើសកុំឲ្យខ្វះ! ក្នុងដំណើរកម្សាន្តមួយយើងមិនអាចទាយដឹងពីសកម្មភាពដ៏រពឹសរបស់ក្មេងៗតូចៗរបស់អ្នកទេ។ អីចឹងហើយ យើងគួរគម្បីយកសំលៀកបំពាក់របស់ពួកគេទៅបន្ថែម ដែលជាពិសេសកន្ទបទឹកនោមតែម្តង។

ដាក់សំលៀកបំពាក់របស់ពួកគេបន្ថែម

៣. ដាក់តុក្កតាដែលពួកគេចូលចិត្ត និងអាវគេងយប់ (បើមាន)

ក្មេងខ្លះស្រលាញ់តុក្កតាណាស់ ហើយក្មេងខ្លះអាចនឹងខ្វះវាមិនបានទៀតផងនៅពេលដែលពួកគេគេង។ ក្មេងៗចូលចិត្តយកតុតុក្កតានោះទៅធ្វើជាខ្នើយអោបរបស់ពួកគេ។ រីឯក្មេងខ្លះទៀតត្រូវការអាវគេងយប់របស់គេក្នុងការគេង។

ដាក់តុក្កតាដែលពួកគេចូលចិត្តនិងអាវគេងយប់របស់ពួកគេ

៤. ទិញរបស់លេងថោកៗហើយយកទៅវេចខ្ចប់

នេះជាតិចនិកមួយនៅពេលដែលពួកគេយំ។ របស់លេងដែលយើងវេចខ្ចប់នឹងធ្វើឲ្យពួកគេឆ្ងល់ហើយចង់ដឹងថាជាអ្វីដែលនៅខាងក្នុងនោះ។ តិចនិកនេះក៏អាចជួយអ្នកក្នុងស្ថានភាពដ៏អាក្រក់មួយជាមួយនឹងទារកតូចៗដែរនៅពេលដែលអ្នកមានដំណើរកម្សាន្តទៅក្រៅប្រទេស ឫទៅទីកន្លែងដែលឆ្ងាយពីទីក្រុង។

ទិញរបស់លេងថោកៗហើយយកទៅវេចខ្ចប់

៥. ដាក់រូបបិទ (sticker) ទៅឲ្យច្រើនតាមតែអាចទៅរួច

ក្រៅពីតុក្កតា និងរបស់លេង ក្មេងៗជាច្រើនស្រលាញ់និងចូលចិត្តក្រដាសបិទណាស់។  ពួកគេច្រើនយកវាមកបិទលើសៀវភៅ ក្រចកដៃ និងបិទលើរបស់ដែលពួកគេស្រលាញ់។  អ្នកប្រហែលជាគិតថាវាសាមញ្ញ តែក្មេងៗពិតជាចូលចិត្តរូបបិទនេះខ្លាំងណាស់។

ដាក់រូបបិទ(sticker)ទៅឲ្យច្រើនតាមតែអាចទៅរួច

៦. យកក្តារចុច ឫ ថេបប្លេតរបស់ពួកគេដែលមានថ្មពេញ

សម័យអ៊ិនធើណែតនេះ បើចង់បញ្ឈប់កូនៗរបស់លោកអ្នកពីការប្រើបច្ចេកវិទ្យាទំនើបៗគឺជារឿងមួយដ៏ពិបាកបំផុត ពីព្រោះបរិស្ថានជុំវិញខ្លួនដែលពួកគេកំពុងរស់នៅពោរពេញដោយបច្ចេកវិទ្យាទៅហើយទាំងក្នុងសាលា សង្គម និងគ្រួសារ។ ហើយក្នុងដំណើរកម្សាន្តមួយ បើកូនៗតូចៗរបស់លោកនៅតែមិនបាត់យំ ឫ រំអុកអ្នក នេះជាតិចនិកចុងក្រោយដ៏ពិសេសមួយដើម្បីដោះស្រាយស្ថានភាព។ ការយកកា្តរចុច ឫថេបប្លេតឲ្យពួកគេមើលតុក្តតាដែលពួកគេចូលចិត្ត និងហ្គេមដែលធ្វើឲ្យពួកគេកើនចំណេះដូចជាហ្គេមទាយពាក្យ ផ្គុំរូប... ជាដើម។

យកក្តារចុចឫថេបប្លេតរបស់ពួកគេដែលមានថ្មពេញ

៧. កក់សំបុត្រឡាន ឫយន្តហោះនៅជួរខាងមុខ

នេះមានន័យថា បើអ្នកមានដំណើរកម្សាន្តទៅក្រៅប្រទេស អ្នកគម្បីកក់សំបុត្រឡាន ឫយន្តហោះនៅជួរខាងមុខ ដើម្បីជាភាពងាយស្រួលដល់ការចេញចូលនិងការមើលថែទារកនិងក្មេងតូចៗ។ លើសពីនេះទៅទៀត អ្នកគួរជ្រើសរើសកន្លែងដែលនៅជិតបង្អួចនៅពេលដែលអ្នកធ្វើដំណើរជាមួយទារក។

កក់សំបុត្រឡានឫយន្តហោះនៅជួរខាងមុខ

៨. ផ្តល់ពេលវេលាបន្ថែមសម្រាប់អ្នកដែលជាមាតាបិតា

នៅពេលដែលអ្នកមានទារកតូចៗ អ្នកត្រូវចំណាយពេលយូរក្នុងការធ្វើអ្វីមួយសម្រាប់កូនរបស់លោកអ្នកដូចជាការផ្លាស់កន្ទបទឹកនោមទារក ឬ បញ្ចុកបាយពួកគេ។ ដូចច្នេះអ្នកដែលជាមាតាបិតាគម្បីផ្តល់ពេលវេលាបន្ថែមសំរាប់ខ្លួនឯង និងកុំសូវឈឺក្បាលពីរឿងទាំងអស់នោះខ្លាំងពេក។ ព្រោះនៅពេលដែលអ្នកព្យាយាមគិតវាយ៉ាងណាក្តី ក៏អ្នកត្រូវតែធ្វើវាដដែល។

ផ្តល់ពេលវេលាបន្ថែមសំរាប់អ្នកដែលជាមាតាបិតា

៩. អ្នកមិនបាច់ចាំមានអារម្មណ៍ថាជាកំហុសរបស់អ្នកទេនៅពេលដែលកូនរបស់អ្នកយំ

ក្មេងៗណាដែលមិនចេះយំ សូម្បីអ្នកកាលពីក្មេងក៏ធ្លាប់យំដែរ។ អ្នកប្រហែលជាធ្លាប់គិតថានេះជាកំហុសរបស់អ្នកនៅពេលដែលទារកនិងកូនៗរបស់លោកអ្នកយំម្តងៗ វាមានភាពរំខានទៅកាន់មនុស្សមា្នជុំវិញខ្លួនអ្នក។ តែអ្នកគម្បីកុំមានអារម្មណ៍ថាខុសឆ្គងអីព្រោះនេះជារឿងធម្មជាតិរបស់កេ្មងទៅហើយ៕

អ្នកមិនបាច់ចំាមានអារម្មណ៍ថាជាកំហុសរបស់អ្នកទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]