ជប៉ុន៖  ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ប្រទេសជប៉ុនគឺជាប្រទេសដ៏ចំណាស់មួយហើយក៏ជាប្រទេសដែលមានសណ្ដាប់ធ្នាប់មួយក្នុងពិភពលោក ជាពិសេសកត្តាប្រជាជនដែលមានទម្លាប់ដ៏ល្អក្នុងប្រទេសដ៏ទំនើបមួយនេះ។ 

ប៉ុន្តែជាអកុសល ជប៉ុនទើបតែរងផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះធម្មជាតិក្នុងប្រទេសរបស់ខ្លួនដែលទើបតែកន្លងផុតទៅថ្មីៗនេះ បន្ថែមពីនេះទៀត ការរញ្ជួយដីដែលទើបតែកើតឡើងនាថ្ងៃទី៦ កញ្ញា កន្លងទៅនេះបានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងប្រទេសជប៉ុនពិសេសផ្ទះសំបែង និងអគារធំៗមួយចំនួន។ 

ទោះជាយ៉ាងណាក្តី កត្តាគ្រោះធម្មជាតិនេះមិនអាចលុបបំបាត់ទម្លាប់ដ៏ល្អរបស់ប្រជាជាតិជប៉ុននេះបានឡើយ ហើយពួកគេកំពុងតែធ្វើឲ្យពិភពលោកទាំងមូលស្ងើចសរសើរពីសកម្មភាពនិងទម្លាប់ដ៏ល្អនេះ។

សកម្មភាពជនជាតិជប៉ុនកំពុងតំរងជួរទិញម្ហូបអាហារ

យោងតាមសារព័ត៌មានរបស់ប្រទេសជប៉ុនបានឲ្យដឹងថា បន្ទាប់ពីការរញ្ជួយដីមក កន្លែងជាច្រើនដែលស្ថិតក្នុងទីក្រុង Hokkaido បានទទួលផលប៉ះពាល់ជាច្រើន ជាពិសេសការដាច់ចរន្តអគ្គិសនីសឹងគ្រប់ផ្ទះ ចរន្តទឹក និង បណ្តាញខ្សែកាបទាំងអស់ត្រូវបានកាត់ផ្ដាច់។ ទាំងអស់នេះជាហេតុដែលធ្វើឲ្យប្រជាជនជប៉ុនចេញពីផ្ទះរបស់ខ្លួន ទៅទិញមុខទំនិញនិងគ្រឿងម្ហូបអាហារប្រចាំថ្ងៃ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគេសង្កេតឃើញប្រជាជនជប៉ុនបានឈរតំរង់ជួរជាជួរក្នុងការទិញម្ហូបអាហារទាំងអស់នោះ។ រឿងនេះបានសរបញ្ជាក់ថា ប្រជាជាតិជប៉ុននៅតែមិនចោលទម្លាប់ដ៏មានសណ្ដាប់ធ្នាប់របស់ពួកទេទោះបីជាពួកគេស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។

សកម្មភាពជនជាតិជប៉ុនកំពុងតំរងជួរទិញម្ហូបអាហារ

អ្នកលេងបណ្តាញផ្សព្វផ្សាយសង្គមម្នាក់បាននិយាយថា “ វាជាសកម្មភាពដែលកម្រនឹងបានឃើញរបស់ប្រជាជនជប៉ុន ហើយសកម្មភាពនេះក៏បានធ្វើឲ្យខ្ញុំដែលជាអ្នកលេងបណ្តាញសង្គមម្នាក់ស្ងើចសរសើរប្រជាជាតិជប៉ុនយ៉ាងខ្លាំង បើទោះបីជាពួកគេរស់នៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏ពួកគេនៅតែមានភាពអត់ធ្មត់ក្នុងការដោះស្រាយវា”៕

ពួកគេដោះស្រាយស្ថានកាលដោយភាពអត់ធ្មត់
រូបនេះបានធ្វើឲ្យពិភពលោកស្ងើចសរសើរពួកគេយ៉ាងខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]