ខេត្តកំពត ៖ យុវជនម្នាក់បានត្រូវ នាងជាសង្សារខាំលិង្គដាច់ មួយកំណាត់បណ្ដាលឱ្យ ហូរឈាមជោកដី កាលពីយប់ថ្ងៃទី២៩ ធ្នូ កន្លងមកនៅក្បែរផ្លូវរទេះគោជើងភ្នំថ្កូវ ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។

គេបានឱ្យដឹងថា យុវជនរងគ្រោះដែល នាងជាសង្សារខាំលិង្គដាច់ មួយកំណាត់នេះមាន អាយុ២០ឆ្នាំ  ។ តាមឪពុកយុវជនរងគ្រោះនិយាយថា កូនប្រុសគាត់មិនទាន់មានប្រពន្ធទេ ហើយនៅយប់កើតហេតុនោះកូនប្រុសម្នាក់នេះ បានទៅមើលការសម្ដែងសិល្បៈពេលតាំងពិព័រណ៍នៅខេត្តកែប ។ គាត់មិនបានដឹងថា កូនប្រុសគាត់ដឹកស្ដ្រីជាសង្សារចេញពីម្ដុំណាទេហើយក៏មិនដឹងថាទៅដេកនៅត្រង់ណាដែរ ។

យោងតាមលោកវេជ្ជបណ្ឌិត អ៊ុក ឡាយ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចប្រាប់ថា យុវជនរងគ្រោះដែលគេខាំដាច់លិង្គនោះ បានមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុកដែរ ប៉ុន្តែដោយមានសភាពធ្ងន់ពេក ក៏សម្រេចឱ្យទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពតតែម្តង
ទៅ ។

ទាក់ទងទៅនឹងរឿងខាំលិង្គដាច់នេះ លោក រ័ត្ន សំអាង អធិការរងនគរបាលស្រុកកំពង់ត្រាច ឱ្យដឹងថា យុវជនរងគ្រោះដែលថា គេខាំលិង្គដាច់នោះមិនទាន់មាន ឯកសារនៅនឹងដៃទេ ដូច្នេះខាងនគរបាលកំពុងសាកសួរ ។ ទោះបីជាខាងនគរបាលមិនចង់បង្ហើបរឿងនេះក៏ដោយ ក៏គេបានឃើញនៅកន្លែងរួមរ័ក មានបន្សល់ទុកមួកមួយ ខ្សែក្រវាត់មួយ អាវរងាមួយ និងលិង្គមួយកំណាត់ ។

តាមប្រភពព័ត៌មានមួយបានធ្លាយចេញពីក្រុមគ្រួសារយុវជនរងគ្រោះ ដោយនិយាយថា នាងជាសង្សារនេះមានផ្ទះនៅផ្លូវចូលរមណីយដ្ឋានភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ប៉ុន្តែគេមិនបានដឹងច្បាស់ថាយុវជនរងគ្រោះរូបនោះដឹកនាងជាសង្សារដើរលេងពេលយប់ ហើយលួងលោមនាងរបៀបណាទេ ឬប្រហែលនាងមិនយល់ព្រមរួមរ័ក ទើបមានការខាំលិង្គដាច់បែបនេះ ។ ចំណែកមន្ត្រីនគរបាលប៉ុស្កិ៍ឃុំកំពង់ត្រាចវិញ និយាយថា សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុទេ ព្រោះជនរងគ្រោះកំពុងសម្រាកព្យាបាលនៅគ្លីនិកមួយក្នុងខេត្តកំពត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]