ភ្នំពេញ៖ រយៈពេលជាច្រើនឆ្នាំ មុនពេលកំពូលតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដ៏សង្ហារបស់នាង ក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នា ចង់ឲ្យតារាចម្រៀងស្រីរូបនេះ និងលោកឆន សុវណ្ណារាជ ចាប់ដៃក្លាយជាគូស្នេហ៍នឹងគ្នា ព្រោះតែភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ។

មិនបានប៉ុន្មានផង តារាចម្រៀងស្រីរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យយ៉ាងស្ងាត់ៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងតែផ្ទុះបេះដួងចេញមកក្រៅទៅហើយ ស្របពេលដែលទទួលបានដំណឹងនេះ ខណៈពេលដែរ អ្នកតែងតែគាំទ្រ និងស្រលាញ់ចូលចិត្តតារាទាំងពីរនេះខ្លះ ពិតមិនទាន់ដឹងថា ពួកគេជាមិត្តដ៏ជិតស្និទ្ធ នឹងគ្នា និងជាដៃគូការងារដ៏សាកសម ពោលគឺមិនមែនជាស្នេហា ដូចដែលអ្នកគាំទ្របានគិតនោះទេ។

ជាក់ស្តែងកាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសជាច្រើនដួង បានដឹកដៃគ្នាដើរលេងមើលកុន យ៉ាងសប្បាយរីករាយ ក៏ប៉ុន្តែនៅក្នុងនោះដែរ ក៏ឃើញកញ្ញា សុគន្ធកញ្ញា បានដឹកដៃគូអនាគតស្វាមីទៅជាមួយ ខណៈពេលដែលមានមិត្តជាច្រើនបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ។

ក្រោយពីបានឃើញរូបភាពទាំងនេះទើបដឹងថា ទោះជាជាតារារូបនេះមានគូដណ្តឹងជិតរៀបការ រួចហើយយ៉ាងណាក្តី នាងនៅតែចំណាយពេលសម្រាប់មិត្តជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យជ្រាបកាន់តែច្បាស់៖ 

សុគន្ធកញ្ញា និងគូដណ្តឹង
សុគន្ធកញ្ញា និងគូដណ្តឹង
សុគន្ធកញ្ញា និងមិត្ត
សុគន្ធកញ្ញា និងមិត្ត
សុគន្ធកញ្ញា និងមិត្ត
សុគន្ធកញ្ញា និងមិត្ត
សុគន្ធកញ្ញា និងគូណ្តឹងដើរលេងជាមួយមិត្ត
សុគន្ធកញ្ញា និងគូណ្តឹងដើរលេងជាមួយមិត្ត
សុគន្ធកញ្ញា និងគូណ្តឹងដើរលេងជាមួយមិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា