ខេត្តកំពត ៖ ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​គួរ​ឱ្យ​រ​ន្ធត់​​មួយ​បាន​​​កើត​ឡើង​​នៅ​ចំណុច​​គល់​ស្ពាន​ព្រែក​កំពង់​បាយ ត្រើយ​ខាង​កើត បង្ក​ឡើង​ដោយ​រថយន្ត​វីហ្គោ និង​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ​ស៊េរី​២០១០ បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ បណ្តាល​ឱ្យ​ភាគី​ខាង​​ម៉ូតូ​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង រីឯ​​ម៉ូតូ​រង​ការ​​​ខូច​ខាត​ទាំង​ក្រុង ​​កាលពី​​វេលា​ម៉ោង​១២​និង​១៥​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​១៥ មីនា ២០១២ ​ស្ថិត​ក្នុង​ភូមិ​កំពង់​​បាយ សង្កាត់​​កំពង់​បាយ ​ក្រុង​កំពត ​។

តាម​​សម្តី​នគរ​បាល​​ចរា​ចរក្រុង​​បាន​​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​​​​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ​បើក​​បរ​ដោយ​ឈ្មោះ​គឹម សាន ភេទ​ប្រុស អាយុ​២៧​​ឆ្នាំ ​​មាន​ទី​លំនៅ​​ភូមិ​ស្វាយ​ធំ ឃុំ​​ត្រពាំងធំ ​ស្រុក​ទឹក​ឈូ ពី​​កើត​​ទៅ​​លិច​​បម្រុង​ឆ្លង​ស្ពាន​​ព្រែក​​កំពង់​បាយ។​​ លុះ​​​មក​ដល់​គល់​ស្ពាន​ ស្រា​ប់​​តែ​មាន​​រថយន្ត​​វីហ្គោ​​មួយ​គ្រឿង​​បើក​​បញ្ច្រាស​ទិស​​គ្នា​​​​មិន​ដឹង​ជា​យ៉ាង​ម៉េច​ក៏​​រេ​ចង្កូត​​មក​ខាង​ឆ្វេង​ដៃ បណ្តាល​ឱ្យ​បុក​ម៉ូតូ​​ដែល​កំពុង​បើក​​ឡើង​ចំណោទ​​ពេញ​​ទំហឹង​​​តែ​ម្តង៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]