បន្ទាប់​ពី​វីដេអូ​សិច​ដែល​បញ្ចេញ​ដោយ​គ្មាន​ភស្តុតាង និង​រឿងអាស្រូវ​រម្លូតកូន​ត្រូវបាន​លាតត្រដាង​នៅ​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណេត​មក ពិធីករ​និង​អ្នកអាន​ព័ត៌មាន​កូរ៉េខាងត្បូង នាង​ហាន ស៊ុង​ជូ កំពុងតែ​ប្រឈមមុខ​ជាមួយ​នឹង​ពាក្យបណ្តឹង​ពី​អតីត​អ្នក​ស្គាល់គ្នា (​ដែល​គេ​ស្គាល់​ថា​លោក 'A') ពី​បទ​ចាក់សោ​បង្ខាំង​គាត់​នៅក្នុង​បន្ទប់​មួយ និង​វាយដំ​គាត់​អស់​រយៈពេល​ប្រាំបី​ម៉ោង​។​

​យោង​តាម​វេបសាយ Allkpop កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ លោក 'A' បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​សង្កាត់​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល "Seoul Central District Court" ប្តឹង​ថា ហាន ស៊ុង​ជូ បងប្រុស ម្តាយ និង​បុរស​ពីរ​នាក់​ផ្សេង​ទៀត​បាន​ចាក់សោ​បង្ខាំង​គាត់​នៅក្នុង​បន្ទប់​មួយ និង​បាន​វាយដំ​គាត់​អស់​រយៈពេល​ប្រាំបី​ម៉ោង​។​

​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ មេធាវី​របស់​គាត់​បាន​និយាយ​ប្រាប់​ថា "​ក្រោយ​ពី​ការ​ដែល​ត្រូវ​បាន​វាយដំ​រយៈពេល​ប្រាំបី​ម៉ោង លោក 'A' មាន​ការភ័យខ្លាច​យ៉ាងខ្លាំង អំពី​អ្វី​ដែល​ពួកគេ​អាច​នឹង​ធ្វើ​ដាក់​គាត់ ដើម្បី​ឲ្យ​រាយការណ៍​រឿងនេះ​ភ្លាមៗ ដល់​ប៉ូលិស​។ គាត់​នឹង​ទាមទារ​ប្រាក់​បន្ថែមចំនួន ៥០០.០០០ ដុល្លារ ដើម្បី​សង​ការឈឺចាប់ និង​របួស​ផ្លូវចិត្ត​ដែល​គាត់​បាន​ទទួល​"​។​

​មេធាវី​របស់ ហាន ស៊ុង​ជូ បាន​ឆ្លើយតប​ចំពោះ​ការប្តឹង​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ដោយ​និយាយថា "​យើង​មាន​អារម្មណ៍​ថា វា​ហាក់ដូចជា​ភ័ព្វសំណា​ងណាស់ ដែល​គាត់​បាន​ដាក់​ពាក្យបណ្តឹង ពី​ព្រោះ​រឿង​នោះ​មានន័យ​ថា គាត់​នឹង​ត្រូវ​វិលត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​វិញ ដើម្បី​ឈរ​ក្នុង​តុលាការដែល​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​មួយ​ដើម្បី​ចោទប្រកាន់​គាត់​ពី​បទ​ប្រព្រឹត្ត​ខុស​ដោយ​ខ្លួនឯង​។ យើង​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ទាមទារ​យក​ភាព​គ្មាន​ទោស​របស់​យើង ហើយ​អ្វី​ដែល​គាត់​ប្តឹង​គឺ​មិនមែន​ជា​ការពិត​ទាល់តែសោះ​។ គាត់​បាន​ប្តឹង​ថា គាត់​ត្រូវបាន​ចាក់សោ​បង្ខាំង និង​វាយដំ​នៅក្នុង​បន្ទប់ ប៉ុន្តែ​វា​ប្រាកដ​ជា​ថា គាត់​ពិតជា​បាន​ចូល​ទៅ​ដោយ​ចេតនា​"​។​

​នេះ​គឺជា​ការ​វិវឌ្ឍន៍​ចុងក្រោយបង្អស់ នៅក្នុង​ករណី​ប្តឹងផ្តល់រវាង ហាន ស៊ុង​ជូ និង​លោក 'A' ដែល​ត្រូវបាន​គេ​និយាយថា ជា​មនុស្ស​ដែល​បាន​បញ្ចេញ​ខ្សែអាត់​វីដេអូ​សិចរបស់ ហាន ស៊ុង​ជូ រួម​ទាំង​ការចោទប្រកាន់​ជាច្រើន​ទៀត​ពី​បទ​វាយដំ​និង​ប្រមាថ​ប្រឆាំង​នាង​។​

​ហាន ស៊ុង​ជូ គឺជា​បវរកញ្ញា​កូរ៉េ ឆ្នាំ​១៩៩៥ ហើយ​អ្នក​អាន​ព័ត៌មាន​ដែល​កាលពី​ពេល​ថ្មីៗ បាន​រង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេត រួម​ជាមួយ​ឯកសារ​លេច​ធ្លាយ (​ដែល​បាន​អះអាងថា ជា​របាយការណ៍​រម្លូត​កូន​របស់​នាង​) និង​វីដេអូ​នៃ​រឿងអាស្រូវ​សិ​ចរប​ស់នាង​។

​រូបថត​ដែល​បាន​លេច​ធ្លាយ​រួមមាន​ឯកសារ​រម្លូតកូន (​ដែល​បានមក​ពី​នាយកដ្ឋាន​វេជ្ជសាស្ត្រ​) លិខិត​ឆ្លងដែន​ចូល​ទៅក្នុង​ទីក្រុង​ហុងកុង (​ទីកន្លែង​រម្លូតកូន​) ខ្សែអាត់​វីដេអូ​សិច​ដែល​គ្មាន​ភស្តុតាង​៕

ដកស្រង់អត្ថបទពីគេហទំព័ររស្មីកម្ពុជា

 

រូបភាពខាងក្រោមជារូបភាពក្នងវិដេអូរសិចរបស់នាងដែលលេចចេញ

 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]