មានរឿងចំលែកជាច្រើន បានកើតឡើងនៅឆ្នាំ ២០១២ ប៉ុន្តែរឿងមួយនេះ ដែលខ្មែរឡូតនឹងលើកមក ពិភាក្សាសម្រាប់ថ្ងៃនេះ គឺជារឿងដ៏ចំលែក ដែលទាក់ទងទៅនិង ឆ្មាចេះហោះ។ តាមពិតទៅ ឆ្មាដែលចេះហោះនោះ គឺជាឆ្មារបស់ លោក ចេនសិន (Jensen) ជនជាតិដេនម៉ាក។ ដោយសារតែលោក ចេនសិន ស្រលាញ់ឆ្មា របស់លោកពេក។ នៅពេលឆ្មានោះស្លាប់ទៅ លោកក៏សម្រេចចិត្ត ធ្វើឲវាក្លាយទៅជា ឆ្មាចេះហោះ ដោយលោកបំពាក់ គ្រឿងបញ្ជាពីចំងាយ។  ឆ្មានោះមាន ឈ្មោះថា  Orville និង ដោយសារតែឆ្មានោះ ត្រូវបានបញ្ជាពីចំងាយ របៀបជាគ្រឿងយន្ត ឆ្មានោះ ក៏ត្រូវបានគេដាក់ឈ្មោះថាជា Orvillecopter។

បើទោះជាការធ្វើឆ្មា ដែលស្លាប់ របស់ខ្លួន ទៅជា Orvillecopter ចេញពីក្តីស្រលាញ់របស់លោក ក្រុមអ្នកស្រលាញ់សត្វជាច្រើន បានសម្តែងការមិនពេញចិត្ត ទាក់ទងបញ្ហានេះ។ រូបភាពឆ្មាហោះនេះ ធ្វើឲអ្នកស្រលាញ់សត្វខ្លះ ត័វ៉ា ហើយសូមឲលោក បញ្ឈប់នូវសកម្មភាពនេះ ព្រោះវាមើលទៅអាក្រក់មើលពេក។





 

តើប្រិយមិត្តយល់យ៉ាងណា ចំពោះទង្វើរបស់លោក ចេនសិន?

 

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]