ភ្នំពេញ៖ ការចាកចេញឆ្ងាយហៅលែងត្រឡប់ របស់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផា គឺលោកវេជ្ជបណ្ឌិត Beat Richner បានបន្សល់នូវក្ដីទុក្ខសោកយ៉ាងក្រៀមក្រំដល់ប្រជាជនខ្មែរគ្រប់រូប ព្រោះតែការខិតខំលះបង់របស់លោក ដើម្បីជូយសង្គ្រោះអាយុជីវិតកុមារក្រីក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ហើយបើរំលឹកពីស្នាដៃ នៃការជួយខាងមន្ទីរពេទ្យគន្ធបុប្ផាវិញ លោកវេជ្ជបណ្ឌិត Beat Richner នេះហើយគឺជាបុគ្គលទីមួយ ដែលមហាជនទាំងអស់ចង់ចាំរូបលោកគ្មានថ្ងៃភ្លេច។

ទៀតសោត ស្រាប់តែថ្មីៗនេះ ក៏មានការចែកចាយវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា «គន្ធបុប្ផា និងក្ដីសង្ឃឹម» ដែលជាការបកស្រាយរួមគ្នារវាងលោក ខេម និង សុគន្ធ និសា ដើម្បីរំលឹកឡើងខ្លះៗពីអនុស្សាវីរីយ៍លោក ជាមួយការជួយកុមារកម្ពុជា។

ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រប់គ្នាសឹងទប់ទឹកភ្នែកមិនជាប់នោះ ចំពោះអត្ថន័យ និងរូបភាពក្នុងចម្រៀងនេះ បានរៀបរាប់ពីគុណបំណាច់យ៉ាងធំធេងរបស់លោក Beat Richner ក្នុងការជួយស្រោចស្រង់ និងសង្គ្រោះជីវិតក្មេងតូចៗក្រីក្រ ដោយផ្ដល់សេវាកម្មពិនិត្យសុខភាពមិនគិតថ្លៃ អមជាមួយការមើលថែយ៉ាងដិតដល់ ជាហេតុធ្វើឲ្យអ្នកទស្សនា កាន់តែក្ដុក្ដួល ស្ដាយស្រណោះលោកហួសថ្លែង តែម្ដង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូនេះទាំងអស់គ្នា៖

ខេម និងនិសា
ខេម និងនិសា
លោក Beat Richner កាលនៅរស់
លោក Beat Richner កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា