ភ្នំពេញ៖ ជីិវិតប្ដីប្រពន្ធរបស់ពិធីករសង្ហា វីជេ រតនា និងភរិយា កាន់តែមានសុភមង្គល ភាពកក់ក្ដៅខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយការមើលថែយ៉ាងពេញទំហឹង ខណៈប្រពន្ធកំពុងពរពោះកូនទី២។

អ្វីដែលកាន់តែធ្វើឲ្យប្រិយមិត្តកោតសរសេើរនោះ ក្នុងឱកាសថ្ងៃកំណើតកាលពីយប់ម្សិលមិញនេះ លោក រតនា ក៏ទទួលបាននំខេកយ៉ាងស្រស់ស្អាត ពីប្រពន្ធជាទីស្រលាញ់ អមនឹងស្នាមថើមយ៉ាងផ្អែមល្ហែម ធ្វើឲ្យអ្នកទស្សនា ឃើញហើយចង់លើស ជាតិស្ករតាមស្នេហា ប្ដីប្រពន្ធវ័យក្មេងទាំង២ទៀតផង។

ហើយដើម្បីឆ្លើយតបនឹងការលះបង់គ្រប់់យ៉ាង ក្នុងការមើលថែគ្រួសារដ៏តូចមួយនេះ កន្លងមក រតនា ក៏ឆ្លៀតបង្ហើរសារមួយយ៉ាងមានអត្ថន័យជូនទៅភរិយាសំណព្វចិត្ត ដោយលោកបានរៀបរាប់ទាំងអារម្មណ៍រំភើបថា៖

សាររបស់ រតនា

ទាំងនេះស្ដែងឲ្យទស្សនិកជន ក៏ដូចជាហ្វេនអ្នកគាំទ្របានជ្រាបកាន់តែច្បាស់ថា ទំនាក់ទំនងស្នេហា ប្តីប្រពន្ធគូនេះ ពិតជាផ្អែមល្ហែមគ្នាខ្លាំងមិនធម្មតាទេ មើលតែសារមួយនេះទៅដឹងហើយ ពិតជាគួរឲ្យច្រណែនខ្លាំងមែនទែនតែម្ដង៕

វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា