កូរ៉េខាងត្បូង៖ បច្ចុប្បន្នក្រុមចម្រៀងនារីល្បីឈ្មោះ Blackpink កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ទៅលើម៉ូតសម្លៀកបំពាក់ល្អដាច់គេ រាល់ពេលដែលពួកគេធ្វើដំណើរឡើងយន្តហោះម្តងៗ។

ជាការពិតណាស់ បើទោះបីជាក្រុមBlackpink មិនសូវជាធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់ដូចជាតារាដទៃ ប៉ុន្តែរាល់ពេលដែលពួកគេបង្ហាញខ្លួននៅព្រលានយន្តហោះម្តងៗ ក៏បានបង្កការភ្ញាក់ផ្អើលយ៉ាងណាខ្លាំង ទាក់ទាញ់រាល់ក្រសែភ្នែកមហាជន ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត បូករួមនឹងការតុបតែងខ្លួនបែបទាន់សម័យ ឆក់យកដួងចិត្តយុវវ័យ។

ហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះ គឺរូបរាងនិងដំណើរដើររបស់ Blackpink គឺប្រៀបបីដូចជាតារាបង្ហាញម៉ូតអាជីព រហូតមានពេលខ្លះក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ច្រឡំ ដោយមិនប្រាកដថាស្រីស្រស់ទាំង៤នេះ គឺជាតារាចម្រៀង ឬក៏ជាតារាបង្ហាញម៉ូតឲ្យប្រាកដ ក៏ព្រោះតែពួកគេពិតជាសាកសមឥតខ្ចោះ សឹងតែគ្រប់ម៉ូតសម្លៀកបំពាក់តែម្តង៕

ក្រុម Blackpink
សមាជិកក្រុម Blackpink
សមាជិកក្រុម Blackpink
សមាជិកក្រុម Blackpink
សមាជិកក្រុម Blackpink
សមាជិកក្រុម Blackpink
សមាជិកក្រុម Blackpink
សមាជិកក្រុម Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]