ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀងសម្លេងស្រួយប្រចាំផលិតកម្មសាន់ដេ កញ្ញាសុខ ពិសី កាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលបច្ចុប្បន្នមានតារាជំនាន់ ក្រោយជាច្រើនបានចូលជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីម្សិលមិញនេះ នាងក៏បានចូលរូមការប្រគំតន្រ្តីមួយកន្លែង ជាមួយនឹងការរៀបចំខ្លួនយ៉ាងស្រស់ស្អាត តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ទោះបីជានាងកំពុងតែនៅលើឆាក កំពុងធ្វើការងារយ៉ាងណាក្តី តារារូបនេះនៅតែមិនភ្លេចនិយាយពាក្យជូនពរទៅកាន់បងស្រីរបស់ខ្លួនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ គ្រាន់តែនាងចុះពីលើឆាកភ្លាម ក៏បានកាន់នំខេកមួយទៅSurprise បងស្រីរបស់ខ្លួន បូករួមនឹងកាដូនាឡិកាដ៏មានតម្លៃមួយខ្សែទៀតផង។ទង្វើមួយនេះបានធ្វើឲ្យបងស្រីរបស់នាង ដែលជាអ្នកជិតដិតបំផុត ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដែលឃើញបែបនេះ។

ទន្ទឹមនឹងនេះផងដែរ ក្រោយពេលអ្នកគាំទ្រជាច្រើនបានឃើញវីដេអូមួយនេះ បានធ្វើការកោតសរសើរដល់នាងគ្រប់គ្នា ព្រោះថាទោះបីជានាងមានភាពមមាញឹកខ្លាំងបែបណាក្តី ក៏តារារូបនេះមិនភ្លេចថ្ងៃពិសេសរបស់បងស្រីដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់៖ 

សុខ ពិសីពេលនៅលើឆាក
សុខ ពិសី Surprise បងស្រី
សុខ ពិសី Surprise បងស្រី
សុខ ពិសី Surprise បងស្រី
សុខ ពិសី Surprise បងស្រី
សុខ ពិសី Surprise បងស្រី
សុខ ពិសី Surprise បងស្រី
សុខ ពិសី Surprise បងស្រី
សុខ ពិសី Surprise បងស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី