ភ្នំពេញ៖ ការស្លាប់របស់ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner កាលពីម្សិលមិញនេះ បានធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គម ជាមួយដំណឹងដ៏សែនរន្ធត់ចិត្តមួយនេះ។

តួយ៉ាង ដើម្បីបង្ហាញពីការដឹងគុណ តាមរយៈរូបភាពនៃការជួយកុមារកម្ពុជាកន្លងមក មានអ្នកលេងហ្វេសប៊ុកជាច្រើន បានប្ដូរប្រូហ្វាល់គណនីហ្វេសប៊ុករបស់ខ្លួន ជារូបលោក ដើម្បីចាត់ទុកជាការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំមួយនេះផងដែរ។

លើសពីនេះ សូម្បីតែលោក តាន គឹមសួរ ដែលជាបុគ្គលលេចធ្លោមួយរូបក្នុងសង្គម ក៏បានសម្រេចចិត្ត ចាប់ដៃគ្នានិងលោក អាចារ្យ ធំ រួមជាមួយវិចិត្រករសូនរូបដៃឯក Kamong Dong ធ្វើរូបសំណាក់លោក Dr. Beat Richner អំពីស្ពាន់ ជូនខាងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីដាក់តាំងទៀតផង។ ដោយក្នុងនោះលោកបានរៀបរាប់ថា៖

សាររបស់ តាន់ គឹមសួរ

គួររម្លឹកដែរថា លោក Beat Richner  គឺជាបុគ្គលមួយរូប ដែលប្រជាជនខ្មែរទូទាំងប្រទេស គោរពស្រលាញ់ ពីភក្ដីភាពនៃការលះបង់ ខិតខំប្រឹងប្រែងរកជំនួយជួយកុមារកម្ពូជាជាច្រើនលាននាក់ ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុត លោកក៏បានទទួលមរណភាព នៅម៉ោង២ និង៤៥នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ៕

លោក Dr. Beat Richner
លោក Dr. Beat Richner
លោក Dr. Beat Richner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]