បរទេស៖ មធ្យោបាយធ្វើដំណើរសាធារណៈគឺជារឿងដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងពិភពលោកនេះ។ វាជួយសម្រួលដល់ការធ្វើដំណើររបស់យើងទាំងអស់គ្នាប្រកបដោយប្រសិទ្ធភាព ចំណាយតិច រហ័ស និងជាពិសេសកាត់បន្ថយការកក់ស្ទះចរាចរណ៍។ យើងសង្កើតឃើញថា មធ្យោយបាយធ្វើដំណើរសាធារណៈមានការអភិវឌ្ឍន៍ច្រើនទម្រង់ពោលគឺមានដូចជា ការធ្វើដំណើរតាមទ្បានក្រុងសាធារណៈ និងរថភ្លើង ។ល។ ដូចនេះហើយបានជា លោក Elon Musk មានចក្ខុវិស័យចង់បង្កើតការធ្វើដំណើរប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលអនាគតបន្ថែមជាងនេះទៀត។

លោក Musk គ្រោងបង្កើតទ្បានក្រោមដីមួយសម្រាប់ជំនួយដល់មធ្យោបាយធ្វើដំណើរសាធារណៈនាពេលអនាគត ហើយគាត់បានដាក់ឈ្មោះទ្បានក្រោមដីនោះថា “Urban Loop System”

បើនិយាយអំពីរូបរាងវាវិញ វាស្រដៀងគ្នាទៅនឹងរថយន្តនៅក្នុងរឿង Tron ដែរ។ អ្នកធ្វើដំណើរអាចទ្បើងជិះវានៅចំណតជាក់លាក់ណាមួយដែលបានកំណត់ ហើយវានឹងចេញដំណើរចុះទៅក្រោមដី រួចឆ្ពោះទៅទីតាំងចំណតណាមួយផ្សេងទៀត ជាមួយល្បឿនដ៏លឿនរហូតដល់ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ផងដែរ សម្រាប់ជំហានដំបូងលោកគ្រោងដាក់ដំណើរការទ្បានក្រោមដីនេះចំនួន ១ ០០០ គ្រឿងជាមុនសិន ធ្វើដំណើររត់កាត់ជុំវិញទីក្រុងដែលប្រព័ន្ធក្រោមដីត្រូវបានកំណត់ ហើយសង្ឃឹមថាពួកយើងទាំងអស់គ្នានឹងបានឃើញវានៅពេលអនាគតខាងមុខនេះ៕

តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

Elon Musk
Urban Loop System
Urban Loop System
Urban Loop System

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]